Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

៤៩នាក់ស្លាប់ បន្ទាប់ពីរថយន្តក្រុង បើកធ្លាក់ជ្រោះ នៅប្រេស៊ីល

  • បោះពុម្ព

រីយ៉ូ ៖ រថយន្តក្រុង ធុនធំមួយគ្រឿង ដឹកមនុស្សជិត ៥០នាក់ បានរអិលធ្លាក់ ចូលក្នុងជ្រលង ក្បែរដងផ្លូវ នៅប្រទេស ប្រេស៊ីល កាលពីថ្ងៃ ទី១៥ ខែមីនា ឆ្នាំ២០១៥ បណ្តាលឲ្យ អ្នកដំណើរ នៅលើនោះទាំងអស់ បាត់បង់ជីវិត គួរឲ្យសង្វេគ ជាទីបំផុត ។

ទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃចន្ទ ទី១៦ ខែមីនា នេះ បន្តទៀតថា គ្រោះ ថ្នាក់បានកើតឡើង នៅរដ្ឋ សាន់តា កាតារីណា ភាគខាងត្បូង ប្រទេសប្រេស៊ីល ដោយតំណាក់កាលដំបូង ប៉ូលិសបាន សន្និដ្ឋានថា នេះទំនងជា អ្នកបើកបរ បានបញ្ជារថយន្ត គេចពី រថយន្តផ្សេងទៀត ដែលបើកបរ បញ្ច្រាសទិសគ្នា លើដងផ្លូវ ដែលអមដោយជ្រោះ ភ្នំ ។

គួរបញ្ជាក់ថា ជ្រលងជ្រោះ តាមដងផ្លូវ ដែលរថយន្ត ធ្លាក់ចូលនោះ គឺមានជម្រៅ រហូតដល់ទៅ ជាង ១០០ម៉ែត្រឯណោះ ទើបវាបណ្តាលឲ្យ មនុស្សទាំងអស់ ៤៩នាក់ គ្មាននរណាអាច រស់រានមានជីវិត ក្រោយគ្រោះថ្នាក់ដ៏ អកុសលនោះ៕

ដកស្រង់ពី ៖ ដើមអម្ពិល