Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រង្វាន់១លានដុល្លារ គ្រូឆ្នើមពិភពលោក បានទៅលើអ្នកគ្រូ ជនជាតិអាម៉េរិក Nancie Atwell

  • បោះពុម្ព

ភ្នំពេញ៖ ពានរង្វាន់ គ្រូឆ្នើមពិភពលោក (Global Teacher Prize) ដែលមានប្រាក់រង្វាន់ ១លានដុល្លារ បានទៅ លើអ្នកគ្រូ Nancie Atwell មកពីសហរដ្ឋ អាម៉េរិក ។

អ្នកគ្រូ Nancie Atwell ជាគ្រូបង្រៀននៅ Center for Teaching and Learning ។ ពិធីប្រកាសរង្វាន់ Global Prize Teacher ត្រូវបានប្រារព្ធ ឡើងនៅក្នុងកម្មវិធី វេទិកាជំនាញ និងការអប់រំសកល (Global Education and Skills Forum) នាទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម កាលពីយប់ថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០១៥ ដោយមានការអញ្ជើញ ចូលរួមពី នាយករដ្ឋមន្រ្តី អារ៉ាប់រួម លោក Sheikh Mohammed bin Rashid Al Maktoum និងលោក ប៊ីល គ្លីនតុន អតីតប្រធានាធិបតី អាម៉េរិក ។

អ្នកគ្រូ Nancie Atwell បានបង្កើតមជ្ឈមណ្ឌល «Teaching and Learning» ក្នុងឆ្នាំ១៩៩០ ដែលជាមជ្ឈ មណ្ឌលមិនរក ប្រាក់ចំណេញ។ មជ្ឈមណ្ឌលនេះ បានស្វែងរកកុមារ មកពីគ្រួសារក្រីក្រ ដើម្បីបណ្តុះបណ្តាល ហើយ ៩៧ភាគរយ នៃនិស្សិត បញ្ចប់ការសិក្សាពី មជ្ឈមណ្ឌលនេះ បានបន្តការសិក្សា នៅសាកលវិទ្យាល័យ ។ យោងតាម គេហទំព័រ Global Teacher Prize បានបញ្ជាក់ថា ពានរង្វាន់គ្រូឆ្នើម ពិភពលោក តម្លៃ ១លានដុល្លារ សហរដ្ឋអាម៉េរិក នឹងត្រូវធ្វើការផ្តល់ ជូនគ្រូបង្រៀន ដ៏ឆ្នើមបំផុតមួយរូប ដែលបានធ្វើការលះបង់ គ្រប់បែបយ៉ាង នៅក្នុងអាជីពរបស់ខ្លួន ។

ចំពោះបេក្ខជន ដែលនឹងឈ្នះពានរង្វាន់នេះ ត្រូវតែជាគ្រូបង្រៀន បានសម្រេចនូវលទ្ធផល ដ៏គាប់ប្រសើរបំផុត សម្រាប់ការសិក្សា របស់សិស្ស ហើយក៏អ្នកដែលទទួល បានការគោរព នឹងឲ្យតម្លៃផងដែរ ពីសំណាក់សហគមន៍ របស់ខ្លួន ចំពោះសកម្មភាពនានា នៅក្រៅថ្នាក់រៀន ។ បុរស ឬ ស្ត្រី រូបនោះ ត្រូវតែជាអ្នក ដែលអាចធ្វើជាគំរូ ដ៏សំខាន់ដល់ គ្រូបង្រៀនដទៃទៀត តាមរយៈអំពើ សប្បុរសធម៌ , ការងារសហគមន៍ និងស្នាដៃវប្បធម៌ ដទៃទៀត ។

អ្នកទទួលជ័យលាភី នឹងជាអ្នកដែលបានធ្វើការ លើកទឹកចិត្ត ដល់លោកគ្រូអ្នកគ្រូ ផ្សេងទៀត ឲ្យដើរតាមខ្លួន និង ចែករំលែក នៃការពិភាក្សា និង ដោះដូរយោបល់រួមគ្នា អំពីរបៀប និង វិធីក្នុងការលើកស្ទួយស្តង់ដារ នៃការអប់រំ ។ គ្រូបង្រៀនឆ្នើមបំផុត ក៏ត្រូវជាអ្នកដែល បានបើកឱកាស សម្រាប់ការអប់រំប្រកប ដោយគុណភាពដល់កុមារៗ មកពីគ្រប់និន្នាការទាំងអស់ ហើយនឹងបង្ហាត់បង្រៀនក្មេងៗទាំងអស់ ឲ្យក្លាយជាពលរដ្ឋសកល មានន័យថា ពួកគេ អាចនឹងសម្រប ខ្លួនទៅគ្រប់មជ្ឈដ្ឋាន រស់នៅទាំងជាក្រុម , សាសនា និង ពូជសាសន៍ និង មានប្រវត្តិបែបណាក៏ ដោយ ៕

ដកស្រង់ពី៖ដើមអម្ពិល