Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រុស្ស៊ីធ្វើសមយុទ្ធ យោធា ទ្រង់ទ្រាយធំ ទំាងនៅទឹកដីខ្លួន និងនៅប្រទេស កៀហ្ស៊ីស៊ីស្ថាន

  • បោះពុម្ព

មូស្គូ៖ រដ្ឋមន្រ្តីការពារ ជាតិរុស្ស៊ី បាននិយាយនៅថ្ងៃចន្ទថា កងកម្លំាងប្រដាប់ អាវុធរបស់ប្រទេស រុស្ស៊ី បានចាប់ផ្តើម សមយុទ្ធយោធា ទ្រង់ទ្រាយធំ ស្ទើរតែនៅគ្រប់តំបន់ទំាងអស់ ក្នុងប្រទេស រួមទំាងនៅប្រទេស កៀហ្ស៊ីស៊ីស្ថាន ដែលស្ថិត នៅជាប់នឹងរុស្ស៊ី ផងដែរ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០១៥ បានឲ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់ លោក សឺហ្គេ សយហ្គូ រដ្ឋមន្រ្តីការពារជាតិរុស្សីថា «ការគម្រាមកំហែង និងការប្រឈមមុខថ្មី គឺទាមទារឲ្យ មានការបង្កើន សមត្ថភាពប្រយុទ្ធ បន្ថែមទៀត និងការយកចិត្ត ទុកដាក់ជាពិសេស ដែលត្រូវផ្តល់ឲ្យឆ្ពោះ ទៅទិសដៅខាង ជើង » ។

សមយុទ្ធយោធា ទ្រង់ទ្រាយធំនេះ បានធ្វើឡើង នៅតំបន់យោធា នៅភាគខាងត្បូង និងភាគខាងកើតប្រទេស ដោយមាន ការចូលរួមពី កងកម្លំាងច្រើនជាង ៣៨.០០០នាក់, យានយន្តប្រយុទ្ធ ៣.៣០០គ្រឿង, កប៉ាល់ចម្បំាង ៤១គ្រឿង, នាវាមុជទឹក ១៥គ្រឿង និងយន្តហោះ ១១០គ្រឿង។ ខណៈនោះដែរ នៅក្នុងប្រទេស កៀហ្ស៊ីស៊ីស្ថាន ដែលជាទីកន្លែង រក្សាមូលដ្ឋានយោធា ទ័ពអាកាស របស់រុស្ស៊ីនោះ ក៏មានយន្តហោះ ប្រភេទទម្លាក់គ្រាប់បែក Su-25SM និងឧទ្ធម្ភាគចក្រប្រភេទ Mi-8MTV ចូលរួមសមយុទ្ធនៅតំបន់ថ្មភ្នំ ដើម្បីហ្វឹកហាត់ ជំនាញស្វែងរក និងបោសសម្អាតខ្មំាងសត្រូវ នៅតំបន់ភ្នំដែលលំបាកៗ ។ 

យោងតាមក្រសួង ការពារជាតិ បញ្ជាដាក់ឲ្យមាន សមយុទ្ធនេះ បានចេញដោយ ប្រធានាធិបតី លោក វ្លាឌីមៀ ពូទីន ហើយសមយុទ្ធ នឹងធ្វើរហូត ដល់ថ្ងៃទី២១ ខែមីនា ៕

 

ដកស្រង់ពី៖ដើមអម្ពិល