Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្យុះហឺរីខិន Ida បោកបក់រដ្ឋ Louisiana របស់អាមេរិក និងបង្កឲ្យមានការបាក់ដី, មនុស្ស៥សែននាក់ គ្មានអគ្គិសនីប្រើប្រាស់

  • បោះពុម្ព

 (អាមេរិក)៖ ព្យុះហឺរីខិន អាយដា (Ida) ដែលជាព្យុះហឺរីខិនកម្រិតទី ៤ នៅថ្ងៃអាទិត្យ ទី២៩ ខែសីហា (ពេលវេលានៅសហរដ្ឋអាមេរិក) បានបក់បោកចូលមកដល់រដ្ឋ ល្វីស្យាណា (Louisiana) សហរដ្ឋអាមេរិកហើយ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១។ ព្យុះហឺរីខិន Ida បានបក់បោកចូលមកដល់រដ្ឋ Louisiana ជាមួយសម្ពាធខ្យល់ខ្លាំង ហើយវានឹងបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងគំហុក ពេលឆ្លងកាត់ឆ្នេរសមុទ្រ ហ្គឹហ្វ ខូសត៍ (Gulf Coast), រដ្ឋ Louisiana ភាគអាគ្នេយ៍, ឆ្នេរសមុទ្ររដ្ឋ មីស៊ីស៊ីពពី (Mississippi) និងរដ្ឋអាឡាបាម៉ា (Alabama) ភាគនិរតី នៃសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា បើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក មនុស្សជាង ៥០ម៉ឺននាក់នៅក្នុងរដ្ឋ Louisiana ត្រូវបានគេរាយការណ៍ថា គ្មានអគ្គិសនីប្រើប្រាស់ឡើយ ក្នុងរយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីការមកដល់នៃព្យុះហឺរីខិន Ida ដ៏ខ្លាំងក្លានេះ។ ដោយឡែកមិនទាន់មានសេចក្តីរាយការណ៍ថា អាចមានមនុស្សរងគ្រោះថ្នាក់ និងខូចខាតទ្រព្យសម្បត្តិក្នុងកម្រិតណាមួយនៅឡើយទេ៕

ដកស្រង់ពី៖ Fresh News