Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេដឹកនាំកំពូលក្រុមតាលីបង់លោក Akhundzada នឹងដឹកនាំរដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មី

  • បោះពុម្ព

(កាប៊ុល)៖ លោក មូលឡោះ ហ៊ីបាធូលឡោះ អាខាន់ហ្សាដា (Mullah Hibatullah Akhundzada) អាយុ ៦០ឆ្នាំ នឹងក្លាយជាមេដឹកនាំនៃរដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មី ខណៈការចរចាបង្កើតរដ្ឋាបាលថ្មី ឈានចូលដល់ទីបញ្ចប់។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានរុស្ស៊ី TASS នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២១។ សមាជិកនៃគណៈកម្មការវប្បធម៌ក្រុមតាលីបង់ លោក អាណាមូលឡោះ សាម៉ាងហ្គានី (Anamullah Samangani) បានប្រាប់ទូរទស្សន៍ក្នុងស្រុកនៅអាហ្វហ្គានីស្ថាន កាលពីថ្ងៃពុធសប្តាហ៍ថា «ការពិភាក្សាអំពីការបង្កើតរដ្ឋាភិបាលថ្មី បានបញ្ចប់រួចរាល់ទៅហើយ។

មិនអាចប្រកែកបានឡើយ, មេដឹកនាំរបស់យើងគឺលោក Akhundzada នឹងដឹកនាំរដ្ឋាភិបាលថ្មីនេះ»។ នៅថ្ងៃដដែលនោះ សារព័ត៌មានក្នុងស្រុកនៅអាហ្វហ្គានីស្ថាន ក៏បានចុះផ្សាយផងដែរថា លោក មូលឡោះ អាប់ឌុល ហ្គានី បារ៉ាដា (Mullah Abdul Ghani Baradar) មេដឹកនាំកំពូលទី ២ នៃក្រុមតាលីបង់ នឹងឡើងជារដ្ឋមន្ត្រីការបរទេស ខណៈលោក មូលឡោះ យ៉ាឃូប (Mullah Yaqoob) ដែលត្រូវជាកូនប្រុសរបស់លោក Akhundzada នឹងឡើងធ្វើជារដ្ឋមន្ត្រីការពារជាតិ។

ដោយឡែកលោក ខាលីហ្វា ហាកខានី (Khalifa Haqqani) ដែលត្រូវជាកូនប្រុសមេដឹកនាំម្នាក់ទៀតរបស់តាលីបង់គឺលោក ហ្សេឡាលូដឌីន ហាកខានី (Jelaluddin Haqqani) នឹងឡើងធ្វើជារដ្ឋមន្ត្រីមហាផ្ទៃ។

គួរបញ្ជាក់ថា ខាងលើនេះគ្រាន់តែជាព័ត៌មាន ដែលត្រូវបានចេញផ្សាយជាបឋម ដោយភាគីក្រុមតាលីបង់ប៉ុណ្ណោះ ហើយសម្រាប់ព័ត៌មានផ្លូវការ និងការប្រកាសអំពីសមាជិកសំខាន់ៗ នៃរដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មី គឺនឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រស្អែកនេះ (ម៉ោងនៅទីក្រុងកាប៊ុល)៕

ដកស្រង់ពី៖ Fresh News