Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ចូ បៃដិន ជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន ជុំវិញបញ្ហាសន្តិសុខ

  • បោះពុម្ព

 (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានជួបពិភាក្សាការងារពីបញ្ហាសន្តិសុខជាមួយប្រធានាធិបតី អ៊ុយក្រែន លោក វូឡូឌីមៀរ ហ្សេឡិនស្គី (Volodymyr Zelensky) ខណៈពេលអ៊ុយក្រែនកំពុងបារម្ភពីការប្ដេជ្ញាចិត្តរបស់អាមេរិក ក្រោយការដួលរលំអាហ្វហ្កានីស្ថាន។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែសីហា ឆ្នាំ២០២១។ នៅមុនជំនួបចាប់ផ្ដើមនៅឯសេតវិមាន លោក បៃដិន បាននិយាយថាសហរដ្ឋអាមេរិកមានការប្ដេជ្ញាចិត្តយ៉ាងមុតមាំចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ អ៊ុយក្រែន ប្រឈមមុខនឹងការគំរាមកំហែងណាមួយពីរុស្ស៊ី។ មិនតែប៉ុណ្ណោះ លោក បៃដិន ក៏បានប្រកាសផ្ដល់ជំនួយផ្នែកសន្តិសុខបន្ថែម ៦០លានដុល្លារដល់អ៊យក្រែន ផងដែរ។

គួរបញ្ជាក់ថា មុនដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក លោក Volodymyr Zelensky បានបង្ហាញអារម្មណ៍សោកស្ដាយជាខ្លាំងចំពោះសម្ព័ន្ធមិត្តលោកខាងលិច រួមទាំងអាមេរិក ដែលនៅតែស្ទាក់ស្ទើរក្នុងការអនុញ្ញាតឱ្យអ៊ុយក្រែនចូលជាសមាជិកអង្គការ NATO ព្រមទាំងរិះគន់ទៀតផងថាទីក្រុងវ៉ាស៊ីនតោនមានជំហរទន់ខ្សោយ ចំពោះគម្រោងបំពង់ឧស្ម័ន Nord Stream 2 រវាងអាល្លឺម៉ង់ និងរុស្ស៊ី ដែលអ៊ុយក្រែនយល់ថាជាការគំរាមកំហែងផ្នែកសន្តិសុខមួយ៕

ដកស្រង់ពី៖ Fresh News