Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជប៉ុនស្នើបង្កើនកញ្ចប់ថវិកាការពារជាតិច្រើនបំផុតមិនធ្លាប់មានរហូតដល់ «៤៩ពាន់លានដុល្លារអាមេរិក» ដើម្បីប្រឈមមុខនឹងយោធាចិន

  • បោះពុម្ព

 (តូក្យូ)៖ ក្រសួងការពារជាតិជប៉ុនកាលពីថ្ងៃអង្គារបានស្នើសុំកញ្ចប់ថវិកាចំនួន៥.៤ទ្រីលានយ៉េន ឬប្រហាក់ប្រហែលស្មើនឹង៤៩ពាន់លានដុល្លារ សម្រាប់ឆ្នាំការចំណាយលើវិស័យយោធាឆ្នាំ២០២២។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានជប៉ុន Asia Nikkei នៅថ្ងៃពុធ ទី០១ ខែកញ្ញា ឆ្នាំ២០២១។

ការបង្កើនកញ្ចប់ថវិកានេះធ្វើឡើង ក្នុងគោលបំណងជារួមដើម្បីពង្រឹងសមត្ថភាពយោធារបស់ខ្លួន នៅក្នុងវិស័យដទៃទៀត ក៏ដូចជាការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ដើម្បីឆ្លើយតបទៅនឹងវត្តមានយោធារបស់ចិនក្នុងតំបន់ ដែលកំពុងលេចត្រដែតឡើងយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

គួរបញ្ជាក់ថា សំណើនេះនឹងកើនលើសចំនួនកំណត់ត្រា៥.៣ទ្រីលានយ៉េន ដែលបានបម្រុងទុកសម្រាប់ការចំណាយក្នុងឆ្នាំ២០២១ ដែលបានកើនឡើង១០ឆ្នាំជាប់គ្នា។

ទាំងនេះគឺមិនបានរាប់បញ្ចូលការចំណាយលើមូលដ្ឋានយោធាអាមេរិក ដែលត្រូវចំណាយប្រហែល ២០០ពាន់លានយ៉េនជារៀងរាល់ឆ្នាំនោះផងទេ៕

ដកស្រង់ពី៖ Fresh News