Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុគ្គលិកសុខាភិបាលកូរ៉េខាងត្បូង ទម្លាក់ផែនការធ្វើកូដកម្ម បន្ទាប់ពីមានកិច្ចព្រមព្រៀង

  • បោះពុម្ព

 បុគ្គលិកសុខាភិបាលជួរមុខរបស់កូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ (២ កញ្ញា) នេះ បានទម្លាក់ផែនការធ្វើកូដកម្ម បន្ទាប់ពីពួកគេ បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលស្តីពីតំរូវការរបស់ពួកគេ ក្នុងការបង្កើនបុគ្គលិក និងលក្ខខណ្ឌការងារល្អប្រសើរ ក្នុងកំឡុងពេលចរចារចុងក្រោយត្រឹមមួយយប់។

សហជីពកម្មករសុខាភិបាល និងវេជ្ជសាស្ត្រកូរ៉េ បានព្រមានសមាជិករបស់ខ្លួនចំនួន ៨០.០០០ នាក់ រួមទាំងគិលានុបដ្ឋយិកា វិស្វករវេជ្ជសាស្ត្រ និងឱសថការី ដោយនិយាយថា ពួកគេអស់កម្លាំងពីរលកនៃការផ្ទុះឡើងនៃជំងឺកូវីដ ១៩ នឹងចាប់ផ្តើមធ្វើកូដកម្មចាប់ពីថ្ងៃព្រហស្បតិ៍នេះ ប្រសិនបើការទាមទាររបស់ពួកគេ មិនត្រូវបានបំពេញ។

តាមការស្នើសុំរបស់សហជីព រដ្ឋាភិបាល បានយល់ព្រមបង្កើតមន្ទីរពេទ្យជំងឺឆ្លងសាធារណៈយ៉ាងតិចចំនួន ៤ នៅត្រឹមឆ្នាំ ២០២៤ សេចក្តីណែនាំពង្រាងលម្អិតស្តីពីការដាក់ពង្រាយគិលានុបដ្ឋាយិកាតាមកម្រិតធ្ងន់ធ្ងរនៃអ្នកជំងឺកូវីដ -១៩ ត្រឹមខែតុលា និងពង្រីកថវិកាឧបត្ថម្ភដល់អ្នក ដែលព្យាបាលជំងឺឆ្លងឱ្យចូលជាធរមាន នៅខែមករា 2022។

រដ្ឋាភិបាល ក៏បានយល់ព្រមបង្កើតគិលានុប្បដ្ឋាយិកាផ្ដល់អនុសាសន៍ ចំពោះសមាមាត្រអ្នកជំងឺ។ សហរដ្ឋអាមេរិក មានសមាមាត្រផ្ដល់អនុសាសន៍ ១: ៥ និងជប៉ុន មាន ១: ៧ ខណៈកូរ៉េខាងត្បូង គ្មាន។ សហជីព បានអះអាងថា កម្មកររបស់ខ្លួន តែងតែធ្វើការវេនពីរដង ឬបីដង ហើយត្រូវការប្រាក់ខែ និងម៉ោងធ្វើការ ល្អប្រសើរ។

កន្លងមករដ្ឋាភិបាល និងសហជីព បានជួបពិភាក្សាគ្នាចំនួន ១២ ដងរួចមកហើយ ចាប់តាំងពីខែឧសភា រួមទាំងការប្រជុំបណ្តាក់ រយៈពេល ១៤ ម៉ោងកាលពីថ្ងៃច័ន្ទ ប៉ុន្តែមិនអាចរកចំណុចរួមបានទេ នេះបើតាមការផ្សាយរបស់ CNA/Reuters នៅថ្ងៃព្រហ.នេះ។