Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អង់គ្លេស ប្រកាសទណ្ឌកម្មថ្មី លើមីយ៉ាន់ម៉ា

  • បោះពុម្ព

 ចក្រភពអង់គ្លេស បានប្រកាសទណ្ឌកម្មថ្មីលើប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃព្រហស្បតិ៍ទី ២ ខែ កញ្ញា ដោយនិយាយថា ខ្លួន កំពុងផ្តោតលើដៃគូជំនួញសំខាន់របស់របបយោធា សម្រាប់ការ ផ្តល់អាវុធ និងជំនួយហិរញ្ញវត្ថុ បន្ទាប់ពីមានរដ្ឋប្រហារកាលពីដើមឆ្នាំនេះ។

ក្រសួងការបរទេសរបស់ចក្រភពអង់គ្លេស បាននិយាយថា ខ្លួន នឹងដាក់បង្កកទ្រព្យសម្បត្តិលើ បុត្រសម្ព័ន្ធក្រុមហ៊ុន Htoo Group និងស្ថាបនិករបស់ខ្លួន គឺ Tay Za ដោយបន្ថែមថា សេដ្ឋីរូបនេះ ជាប់ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងទិញអាវុធជំនួសឱ្យរបបយោធា។

ក្រុមហ៊ុន Htoo ក៏បានរួមចំណែកថវិកាដល់ប្រតិបត្តិការបោសសំអាតជន Rohingya នៅឆ្នាំ ២០១៧ ផងដែរ ។ កន្លងមកអង់គ្លេស បានដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពជាច្រើននៅមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារខែកុម្ភៈ។

រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេស លោក Dominic Raab បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “របបយោធា មិនបានបង្ហាញពីសញ្ញានៃការបញ្ឈប់ការវាយប្រហារដ៏ឃោរឃៅរបស់ខ្លួន មកលើប្រជាជនមីយ៉ាន់ម៉ាឡើយ” ។

“រួមជាមួយដៃគូរបស់យើង ចក្រភពអង់គ្លេស នឹងបន្តរឹតបន្តឹងលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់របបយោធា និងការផ្គត់ផ្គង់អាវុធ ដែលប្រើដើម្បីសំលាប់ជនស្លូតត្រង់ រួមទាំងកុមារផងដែរហើយកំណត់គោលដៅអ្នក ដែលគាំទ្រសកម្មភាពរបស់របបយោធា” នេះបើតាមការផ្សាយរបស់ CNA/Reuters នៅថ្ងៃសុក្រនេះ។