Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តាលីបង់ សន្យារក្សាសុវត្ថិភាពដល់បុគ្គលិកមនុស្សធម៌

  • បោះពុម្ព

 អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយថា ក្រុមតាលីបង់កាលពីថ្ងៃអាទិត្យ (៥ កញ្ញា) បានសន្យាធានាសុវត្ថិភាពដល់បុគ្គលិកមនុស្សធម៌ និងលទ្ធភាពទទួលបានជំនួយនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅក្នុងកិច្ចប្រជុំជាមួយប្រធានមនុស្សធម៌របស់អង្គការសហប្រជាជាតិនៅទីក្រុងកាប៊ុល។

លោក Martin Griffiths បានស្ថិតនៅក្នុងរដ្ឋធានីអាហ្វហ្គានីស្ថានកាលពីថ្ងៃអាទិត្យ សម្រាប់កិច្ចប្រជុំជាច្រើនថ្ងៃជាមួយថ្នាក់ដឹកនាំតាលីបង់ ចំពេលមានមហន្តរាយមនុស្សធម៌ កំពុងកើតឡើងនៅក្នុងប្រទេស ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមសកម្មប្រយុទ្ធរឹងរូស។

លោក Griffiths បានបញ្ជាក់ម្តងទៀតនៅក្នុងកិច្ចប្រជុំថា សហគមន៍មនុស្សធម៌ បានប្តេជ្ញាផ្តល់ “ជំនួយមនុស្សធម៌ ដោយមិនលំអៀង និងឯករាជ្យ” ។ លោក ក៏បានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ ធានានូវសិទ្ធិ និងសុវត្ថិភាពរបស់ស្ត្រី ទាំងអ្នកដែលរួមចំណែកក្នុងការផ្តល់ជំនួយ និងជនស៊ីវិល។

សេរីភាពរបស់ស្ត្រីនៅអាហ្វហ្គានីស្ថាន ត្រូវបានកាត់បន្ថយយ៉ាងខ្លាំងក្រោមការគ្រប់គ្រងរបស់តាលីបង់ពីឆ្នាំ ១៩៩៦ ដល់ ២០០១ ។ គណៈប្រតិភូតាលីបង់ដឹកនាំដោយសហស្ថាបនិកក្រុម លោក Mullah Abdul Ghani Baradar បានថ្លែងអំណរគុណដល់មន្រ្តីអង្គការសហប្រជាជាតិចំពោះ “ការសន្យាបន្តផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនអាហ្វហ្គានីស្ថាន” និងធានាពួកគេ “ពីកិច្ចសហប្រតិបត្តិការ និងការផ្តល់មធ្យោបាយចាំបាច់នានា” នេះបើតាមអ្នកនាំពាក្យតាលីបង់នៅលើបណ្តាញសង្គមធ្វីតធឺ។

អង្គការសហប្រជាជាតិ និយាយថា ប្រទេសអាហ្វហ្គានីស្ថាន កំពុងធ្លាក់ក្នុងវិបត្តិមនុស្សធម៌ដែលប៉ះពាល់ដល់មនុស្ស ១៨ លាននាក់ ឬពាក់កណ្តាលនៃចំនួនប្រជាជន។ អង្គការជួយសង្គ្រោះជាច្រើន បានបញ្ជាក់ប្រាប់ AFP ថា ពួកគេ កំពុងពិភាក្សាជាមួយតាលីបង់ដើម្បីបន្តប្រតិបត្តិការរបស់ពួកគេ ឬក៏បានទទួលការធានាសន្តិសុខសម្រាប់កម្មវិធីដែលមានស្រាប់។

អង្គការសហប្រជាជាតិ បាននិយាយថា នៅសប្តាហ៍នេះ ជើងហោះហើរមនុស្សធម៌ បានបន្តទៅខេត្តអាហ្វហ្គានីស្ថានជាច្រើន នេះបើតាមការផ្សាយរបស់ CNA/AFP នៅព្រឹកថ្ងៃចន្ទនេះ។