Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងត្បូង ជោគជ័យក្នុងការបាញ់សាកល្បងមីស៊ីលផ្លោងថលិតក្នុងស្រុកដែលបាញ់ចេញពីនាវាមុជទឹក

  • បោះពុម្ព

 របាយការណ៍មួយ បានផ្សាយនៅថ្ងៃអង្គារទី ៧ ខែកញ្ញានេះថា ប្រទេសកូរ៉េខាងត្បូង បានបាញ់សាកល្បងមីស៊ីលផ្លោងផលិតនៅក្នុងស្រុក ដែលបាញ់ចេញពីនាវាមុជទឹក ដោយខិតខំកសាងកម្លាំងរបស់ខ្លួន ដើម្បីការពារប្រទេសពីកូរ៉េខាងជើង ដែលបំពាក់អាវុធនុយក្លេអ៊ែរ។

ទីក្រុងព្យុងយ៉ាង បានព្យាយាមអភិវឌ្ឍបច្ចេកវិទ្យា SLBM ជាយូរមកហើយ ហើយបានបង្ហាញឧបករណ៍បែបនេះចំនួន ៤ នៅឯក្បួនព្យុហយាត្រាយោធា ដែលដឹកនាំដោយមេដឹកនាំ Kim Jong Un កាលពីខែមករា ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA និយាយថា ជា “អាវុធដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក” ។

ទីភ្នាក់ងារកូរ៉េខាងត្បូងដើម្បីការអភិវឌ្ឍន៍ការពារជាតិ កាលពីសប្តាហ៍មុន បានធ្វើតេស្ត បាញ់ SLBM ពីនាវាមុជទឹកប្រភេទថ្មី ដែលផលិតក្នុងស្រុក និងមានទម្ងន់ ៣.០០០ តោន ដែលបំពាក់ដោយបំពង់បាញ់បញ្ឈរចំនួន ៦ នេះបើតាមការផ្សាយរបស់ Yonhap ដោយស្រង់ប្រភពយោធា ដែលមិនបញ្ចេញឈ្មោះ។

SLBM ត្រូវបានគេជឿជាក់ថា ជាប្រភេទមីស៊ីលផ្លោង Hyunmoo-2B របស់ប្រទេស ដែលមានរយៈចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រ ហើយនឹងត្រូវបានផលិតយ៉ាងច្រើនសម្រាប់ដាក់ពង្រាយបន្ទាប់ពីការធ្វើតេស្តមួយជុំទៀត។

កូរ៉េខាងត្បូង បានចូលរួមជាមួយប្រទេសមួយចំនួនតូចប៉ុណ្ណោះ ដែលបានបង្កើត SLBM ដោយជោគជ័យ។ ទីក្រុងសេអ៊ូល កាលពីថ្ងៃច័ន្ទ បានត្រៀមថវិកាជិត ១.៥ ទ្រីលានវ៉ុន (១.៣ ពាន់លានដុល្លារ) សម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាការពារជាតិនៅឆ្នាំក្រោយ តាមសំណើថវិកាដែលបានដាក់ជូនសភា។

ប្រសិនបើត្រូវបានអនុម័ត វានឹងតំណាងឱ្យការកើនឡើង ៧៦ ភាគរយនៃថវិកាស្រាវជ្រាវរបស់រដ្ឋបាលកម្មវិធីទទួលបានការការពារ ដែលនឹងត្រូវបានប្រើ ដើម្បី “អភិវឌ្ឍយ៉ាងសកម្មនូវបច្ចេកវិទ្យាទំនើបនាពេលអនាគត” នេះបើ តាមការផ្សាយរបស់ CNA/Reuters នៅព្រឹកថ្ងៃអង្គារនេះ។