Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គិភ័យឆាបឆេះពន្ធនាគារឥណ្ឌូណេស៊ី ដែលមានមនុស្សច្រើនកុះករ

  • បោះពុម្ព

 អគ្គិភ័យ បានឆាបឆេះប្លុក ដែលមានមនុស្សច្រើនកុះករ នៅក្នុងពន្ធនាគារមួយនៅខេត្ត Banten ប្រទេសឥណ្ឌូនេស៊ី នៅព្រឹកព្រលឹមថ្ងៃពុធ (៨ កញ្ញា) ដោយបានសម្លាប់មនុស្សយ៉ាងតិច ៤១ នាក់ និងរាប់សិបនាក់ទៀត រងរបួស។

ស្រី្តអ្នកនាំពាក្យនៃនាយកដ្ឋានពន្ធនាគារ និងក្រសួងសិទិ្ធមនុស្ស និងច្បាប់ បាននិយាយថា អគ្គិភ័យ ដែលបានឆាបឆេះនៅម៉ោង ១ ដល់ម៉ោង ២ ទៀបភ្លឺ នៅឯពន្ធនាគារ Tangerang ប្លុក C ត្រូវបានពន្លត់ ហើយអាជ្ញាធរ កំពុងជម្លៀសចេញពីកន្លែងនេះ។

“មូលហេតុ កំពុងស្ថិតក្រោមការស៊ើបអង្កេត” ។ យោងតាម AFP ប្រមុខប៉ូលិសហ្សាកាតា លោក Fadil Imran បាននិយាយថា អ្នកទោស ៤១ នាក់ បានស្លាប់ ៨ នាក់ រងរបួសធ្ងន់ និង ៧២ នាក់ផ្សេងទៀត រងរបួសស្រាល។ ប្លុកនេះ បានដាក់អ្នកទោស ដែលត្រូវបានឃុំខ្លួនពីបទពាក់ព័ន្ធនឹងគ្រឿងញៀន និងមានចំណុះសម្រាប់មនុស្ស ១២២ នាក់។

លោកស្រីអ្នកនាំពាក្យ មិនបាននិយាយថា មានមនុស្សប៉ុន្មាននាក់ទេ ដែលមានវត្តមាននៅពេលដែលភ្លើង បានឆាបឆេះ ប៉ុន្តែបានបញ្ជាក់ថា គុកនេះ មានមនុស្សច្រើន។

ពន្ធនាគារនៅ Tangerang ដែលជាមជ្ឈមណ្ឌលឧស្សាហកម្ម និងផលិតកម្មនៅក្បែរទីក្រុងហ្សាកាតា មានអ្នកទោសជាង ២.០០០ នាក់ ដែលលើសចំណុ៖មនុស្សច្រើនជាង ៦០០ នាក់ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាល គិតត្រឹមខែកញ្ញា។

អ្នកនាំពាក្យប៉ូលីស បានប្រាប់ទូរទស្សន៍ Metro ដែលបានដកស្រង់របាយការណ៍របស់ប៉ូលីសថា ការសង្ស័យដំបូង គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី នេះបើតាមការផ្សាយរបស់ CNA/AFP នៅថ្ងៃពុធនេះ។