Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងជើង ទំនងជាបានធ្វើព្យុហយាត្រាយោធា

  • បោះពុម្ព

 ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយថា ប្រទេសកូរ៉េខាងជើង ហាក់ដូចជាបានធ្វើព្យុ៖ហយាត្រាយោធានៅទីក្រុងព្យុងយ៉ាង នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ (៩ កញ្ញា) ក្នុងអ្វីដែលជាការបង្ហាញលើកទី ៣ របស់ប្រទេស ដែលមានអាវុធនុយក្លេអ៊ែរ ក្នុងរយៈពេលតិចជាងមួយឆ្នាំ ទីក្រុងព្យុងយ៉ាង បានបន្តកម្មវិធីអាវុធនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីលផ្លោងរបស់ខ្លួន ដែលត្រូវបានដាក់ទណ្ឌកម្មជាអន្តរជាតិ ក្នុងអំឡុងកិច្ចចរចារការទូតនាប៉ុន្មានឆ្នាំចុងក្រោយនេះ និងប្រើប្រាស់ឈុតឆាក ដើម្បីអួតបង្ហាញពីការវិវត្តចុងក្រោយរបស់ខ្លួន។

មន្រ្តីក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រាប់ AFP ថា “មានសញ្ញាថា កូរ៉េខាងជើង បានធ្វើព្យុហយាត្រា” នៅថ្ងៃព្រហស្បតិ៍នេះ។ វាមិនច្បាស់ភ្លាមៗទេថាតើ ប្រព័ន្ធយោធាអ្វីខ្លះ ត្រូវបានរួមបញ្ចូលនៅក្នុងក្បួនដង្ហែរ ឬថាតើលោក Kim បានចូលរួម។ មន្ត្រីរូបនេះ បានបន្ថែមថា “យើង កំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់” ។

"ព័ត៌មានលម្អិតបន្ថែម ត្រូវការការវិភាគបន្ថែមទៀត" ។ គេហទំព័រឯកទេស NK News បានស្រង់ប្រភពនៅក្នុងទីក្រុងព្យុងយ៉ាង ដោយនិយាយថាកាំជ្រួច ត្រូវបានបាញ់នៅកណ្តាលទីក្រុង នាពាក់កណ្តាលអធ្រាត្រ ហើយម្តងទៀតនៅម៉ោង ១ ទៀបភ្លឺ ហើយសំឡេងយន្តហោះ បានបន្លឺឡើងពីលើ ដែលទាំងពីរនេះ ស្របគ្នានឹងក្បួនដង្ហែរ។

ថ្ងៃព្រហស្បតិ៍នេះ គឺជាខួបលើកទី ៧៣ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដូចដែលកូរ៉េខាងជើង ត្រូវបានគេស្គាល់ជាផ្លូវការ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង មិនបានបញ្ចេញរូបភាពនៃការដង្ហែក្បួននៅពាក់កណ្តាលព្រឹកនេះទេ ហើយក៏មិនបានបញ្ជាក់ថា វា បានកើតឡើងដែរ នេះបើតាមការផ្សាយរបស់ CNA/AFP នៅថ្ងៃព្រហ.នេះ ។