Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Biden ចង់ឱ្យសូឡាផ្តល់ថាមពល ៤៥% នៃថាមពលអាមេរិកនៅឆ្នាំ ២០៥០

  • បោះពុម្ព

រដ្ឋបាលលោក Biden បាននិយាយកាលពីថ្ងៃពុធទី ៩ ខែកញ្ញាថា សហរដ្ឋអាមេរិក គួរតែមានបំណងរក្សាអាយបានជិត ៥០ ភាគរយនៃការផ្គត់ផ្គង់អគ្គិសនី ពីថាមពលពន្លឺព្រះអាទិត្យ នៅពាក់កណ្តាលសតវត្សរ៍នេះ ដោយបង្ហាញពីសមាសធាតុចុងក្រោយនៃយុទ្ធសាស្ត្រផ្លាស់ប្តូរអាកាសធាតុរបស់ខ្លួន។

របាយការណ៍មួយ ដែលចេញដោយក្រសួងថាមពល បាននិយាយថា ថាមពលព្រះអាទិត្យ អាចមានច្រើនត្រឹមចំនួន ៤០ ភាគរយនៃការផ្គត់ផ្គង់ថាមពល នៅឆ្នាំ ២០៣៥ និង ៤៥ ភាគរយនៅឆ្នាំ ២០៥០ ពោលគឺកើនឡើងពីកម្រិតបច្ចុប្បន្នរបស់វាត្រឹមតែ ៣ ភាគរយ។

ទោះយ៉ាងណាការឈានដល់កម្រិតនេះ នឹងតម្រូវឱ្យសហរដ្ឋអាមេរិក បង្កើនចំនួនថាមពលព្រះអាទិត្យប្រចាំឆ្នាំរបស់ខ្លួន ៤ ដង។

ក្រសួងនេះ បានបន្ថែមថា អនាគតនេះ ក៏អាស្រ័យលើការវិនិយោគសាធារណៈយ៉ាងទូលំទូលាយនៅក្នុងបណ្តាញថាមពល ដែលដើមឡើយបង្កើតឡើងសម្រាប់ថាមពលពីធ្យូងថ្ម និងឧស្ម័នធម្មជាតិ ក៏ដូចជាការផ្លាស់ប្តូរគោលនយោបាយ ដើម្បីកាត់បន្ថយថាមពលដែលផ្អែកលើកាបូន។

របាយការណ៍នេះ កើតឡើងនៅពេលដែលប្រធានាធិបតី Joe Biden ដាក់សង្កត់ធ្ងន់លើសកម្មភាពបំពានលើការប្រែប្រួលអាកាសធាតុ និងថាមពលកកើតឡើងវិញ នៅពេលសភា Congress ពិភាក្សាអំពីសំណើធំៗ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស ទៅនឹងទិដ្ឋកាពនៃព្យុះត្រូពិច ដែលកាន់តែអាក្រក់ និងភ្លើងឆេះព្រៃនៅសហរដ្ឋអាមេរិក។

វា ក៏កើតឡើង បន្ទាប់ពីការប្រកាសរបស់សេតវិមានកាលពីខែមុន ដែលបានកំណត់គោលដៅឆ្នាំ ២០៣០ សម្រាប់ពាក់កណ្តាលនៃរថយន្តទាំងអស់ ដែលបានលក់នៅសហរដ្ឋអាមេរិក ត្រូវកែគ្មានការបំភាយឧស្ម័ន ដែលជាគោលដៅដ៏ក្លាហានមួយផ្សេងទៀត ដែលនឹងពឹងផ្អែកលើការរួមបញ្ចូលគ្នានៃគោលនយោបាយសាធារណៈ ការវិនិយោគវិស័យឯកជន និងចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ ដើម្បីក្លាយជាការពិត។

លោក Dan Pickering ស្ថាបនិកក្រុមហ៊ុន Pickering Energy Partners នៅរដ្ឋ Houston បាននិយាយថា "ថវិការាប់ពាន់លានដុល្លារ នឹងត្រូវចំណាយដើម្បីព្យាយាមទៅដល់ទីនោះ។

ការផ្លាស់ប្តូរទិសដៅប្រកបដោយប្រសិទ្ធភាព គឺមានសារៈសំខាន់ខ្លាំងណាស់ ... និងមានតម្លៃយ៉ាងខ្លាំង" នេះបើតាមការផ្សាយរបស់ CNA/Reuters នៅថ្ងៃព្រហ.នេះ ។