Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មីយ៉ាន់ម៉ា បានជម្រុញឱ្យជៀសវាងអំពើហឹង្សា បន្ទាប់ពីគូប្រជែងរបស់របបយោធា ប្រកាសពីការបះបោរ

  • បោះពុម្ព

បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ និងបស្ចិមប្រទេស បានជំរុញឱ្យភាគីទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ចៀសវាងអំពើហឹង្សា និងអនុញ្ញាតឱ្យមានជំនួយមនុស្សធម៌ បន្ទាប់ពីរដ្ឋាភិបាលស្រមោលមួយ ដែលបង្កើតឡើងដោយគូប្រជែងនៃការគ្រប់គ្រងដោយយោធា បានប្រកាសពីការបះបោរទូទាំងប្រទេស ប្រឆាំងនឹងរបបយោធា។

រដ្ឋាភិបាលបង្រួបបង្រួមជាតិ (NUG) បាននិយាយកាលពីថ្ងៃអង្គារទី ៧ ខែកញ្ញាថា ខ្លួន កំពុងចាប់ផ្តើម “សង្គ្រាមការពារប្រជាជន” ក្នុងគោលបំណងសម្របសម្រួលក្រុម ដែលប្រយុទ្ធជាមួយយោធា និងបញ្ចុះបញ្ចូលកងទ័ព និងមន្រ្តីរដ្ឋបាល ឱ្យផ្លាស់ប្តូរភាគី។

អ្នកនាំពាក្យយោធា បានច្រានចោលថា វាជាកិច្ចខិតខំប្រឹងប្រែងឥតប្រយោជន៍ ដើម្បីទទួលបានការចាប់អារម្មណ៍ពីពិភពលោក។ កងកម្លាំងសន្តិសុខ បានចេញល្បាតនៅក្នុងទីក្រុងធំបំផុតរបស់មីយ៉ាន់ម៉ា-គឺទីក្រុងយ៉ាំងហ្គោន កាលពីថ្ងៃពុធ មួយថ្ងៃ បន្ទាប់ពីការតវ៉ា និងការផ្ទុះឡើងនៃការប្រយុទ្ធគ្នារវាងកងទ័ព និងក្រុមបះបោរជនជាតិភាគតិច។

កងកម្លាំងសន្តិសុខ បានសម្លាប់បាតុកររាប់រយនាក់ ចាប់តាំងពីរដ្ឋប្រហារ ខណៈក្រុមប្រឆាំងរបបយោធាខ្លះ បានបង្កើតក្រុមប្រដាប់អាវុធ ក្រោមផ្ទាំងបដារបស់កងកម្លាំងការពារប្រជាជន។ ពួកគេ ក៏បានបង្កើតសម្ព័ន្ធភាពជាមួយកងទ័ពជនជាតិភាគតិច ដែលមានទំនាស់ជាមួយយោធាមីយ៉ាន់ម៉ា។

ការតវ៉ាធំៗ បានកើតឡើងនៅទីក្រុង Sagaing, Magway, និង Mandalay កាលពីថ្ងៃពុធ ខណៈប្រព័ន្ធផ្សព្វផ្សាយ បានផ្សាយថា មានការប្រយុទ្ធគ្នារវាងកងទ័ព និងក្រុមឧទ្ទាម Kachin ។

លោក Richard Horsey អ្នកជំនាញមីយ៉ាន់ម៉ាប្រចាំក្រុមវិបត្តិអន្តរជាតិ បាននិយាយថា “សេចក្តីប្រកាសរបស់ NUG បានទទួលការគាំទ្រយ៉ាងខ្លាំងលើប្រព័ន្ធផ្សព្វផ្សាយសង្គមមីយ៉ាន់ម៉ា។

ប៉ុន្តែលោក បាននិយាយថា វាមិនច្បាស់ទេ ថាតើកងកម្លាំងប្រឆាំង មានសមត្ថភាពបង្កើនការប្រយុទ្ធប្រឆាំងនឹងយោធា ដែលបំពាក់ដោយគ្រឿងយោធាយ៉ាងល្អ ហើយការប្រកាស “សង្រ្គាម” របស់ NUG អាចនឹងទទួលថលអាក្រក់ ដោយធ្វើឱ្យប្រទេសខ្លះ ពិបាកគាំទ្រដែរឬទេ នេះបើតាមការផ្សាយរបស់ CNA/Reuters នៅថ្ងៃព្រហ.នេះ ។