Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្រីលង្កា ស្នើស្ត្រី ពន្យារពេលមានផ្ទៃពោះ ដោយសារហានិភ័យនៃជំងឺកូវីដ ១៩

  • បោះពុម្ព

 ក្រសួងសុខាភិបាលស្រីលង្កា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ៩ ខែកញ្ញានេះថា ស្ត្រីជនជាតិស្រីលង្កា ត្រូវបានគេជំរុញឱ្យពន្យារពេលមានផ្ទៃពោះ បន្ទាប់ពីម្តាយ ដែលមានផ្ទៃពោះជាង ៤០ នាក់ បានស្លាប់ដោយសារជំងឺកូវីដ ១៩ ក្នុងរយៈពេល ៤ ខែមកនេះ។

ជាប្រទេសកោះមួយ ដែលបានកត់ត្រាការស្លាប់របស់ម្តាយ ដោយសារជំងឺកូរ៉ូណារបស់ខ្លួន នៅក្នុងខែឧសភា កំពុងប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃការឆ្លងវ៉ារ្យង់ Delta បន្ទាប់ពីការរឹតបន្តឹងការធ្វើដំណើរ ត្រូវបានបន្ធូរបន្ថយសម្រាប់ការប្រារព្ធពិធីចូលឆ្នាំថ្មីក្នុងស្រុក នៅពាក់កណ្តាលខែមេសា។

លោក Chitramali de Silva ប្រធានការិយាល័យលើកកម្ពស់សុខភាពរបស់រដ្ឋាភិបាល បាននិយាយប្រាប់ AFP ថា “ជាធម្មតា យើងមានការស្លាប់របស់ម្តាយពី ៩០ ទៅ ១០០ នាក់ក្នុងមួយឆ្នាំ ប៉ុន្តែចាប់តាំងពីការចាប់ផ្តើមនៃរលកទី ៣ យើង បានកត់ត្រាការស្លាប់របស់ស្ត្រីមានផ្ទៃពោះ ចំនួន ៤១ នាក់ ដោយសារកូវីដ ១៩ តែម្នាក់ឯង” ។

វេជ្ជបណ្ឌិតផ្នែកសម្ភព និងរោគស្ត្រីរបស់រដ្ឋាភិបាលលោក Harsha Atapattu បានកំពុងជម្រុញឱ្យគូស្វាមីភរិយាថ្មីថ្មោង ក៏ដូចជាអ្នក ដែលចង់មានកូន ត្រូវពន្យាពេលយ៉ាងហោចណាស់មួយឆ្នាំ ដោយសារហានិភ័យនៃជំងឺកូវីដ -១៩ ។

លោក Silva បាននិយាយថា ម្តាយ ដែលមានផ្ទៃពោះប្រហែល ៥.៥០០ នាក់ បានឆ្លងមេរោគនេះ។ លោក បានបន្ថែមថា ប្រហែល ៧០ ភាគរយ ត្រូវបានចាក់វ៉ាក់សាំងពេញលេញ។ ក្រុមអ្នកជំនាញ បានជម្រុញឱ្យស្ត្រីមានផ្ទៃពោះ ទទួលការចាក់វ៉ាក់សាំង ដោយមន្រ្តីសុខាភិបាលស្រីលង្កា បានបញ្ជាក់ថា វ៉ារ្យង់ Delta ទំនងបង្កើនហានិភ័យនៃរោគសញ្ញាធ្ងន់ធ្ងរ។

ប្រទេស ដែលមានប្រជាជនចំនួន ២១ លាននាក់នេះ បានស្ថិតនៅក្រោមការរឹតត្បិតយ៉ាងតឹងរ៉ឹង ចាប់តាំងពីខែសីហា ដែលរដ្ឋាភិបាល រំពឹងថា នឹងដកចេញនៅពាក់កណ្តាលខែកញ្ញា។ ប៉ុន្តែអ្នកជំនាញរបស់អង្គការសុខភាពពិភពលោកនៅស្រីលង្កា បានអំពាវនាវឱ្យមានការរឹតបន្តឹងតឹងរ៉ឹង រហូតដល់ដើមខែតុលា។គ្រប់មន្ទីរពេទ្យ ពេញលើសលប់ ក្នុងកំឡុងពេលមានការកើនឡើង ទោះបីជាមានការខិតខំប្រឹងប្រែង ដើម្បីបង្កើនល្បឿននៃការចាក់វ៉ាក់សាំង ដោយប្រជាជនជិតពាក់កណ្តាលនៃចំនួនប្រជាជនសរុប ទទួលបានពីរដូសក៏ដោយ នេះបើតាមការផ្សាយរបស់ CNA/AFP នៅថ្ងៃសុក្រនេះ។