Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សៀងហៃ ផ្អាកសាលារៀននិងជើងហោះហើរ ខណៈព្យុះទីហ្វុង ចូលមកជិតប្រទេសចិន

  • បោះពុម្ព

 អាជ្ញាធរនៅសៀងហៃ និងតំបន់ឆ្នេរ ដែលនៅជិតខាង បានលុបចោលជើងហោះហើរ និងបានផ្អាកសាលារៀន ថ្លូវក្រោមដី និងរថភ្លើង នៅពេលព្យុះទីហ្វុង Chanthu បានចូលមកជិតប្រទេសចិន បន្ទាប់ពីបានជន់លិចកោះតៃវ៉ាន់ ទោះបីជាបង្កការខូចខាតតិចតួចនៅទីនោះ ក៏ដោយ។

តាមប្រកាសនៅលើគណនី WeChat ផ្លូវការរបស់ពួកគេថា ព្យុះនោះ មានកម្លាំងខ្យល់បក់ជាង ១៧០ គីឡូម៉ែត្រក្នុងមួយម៉ោង នៅជិតស្នូលរបស់វា បានបន្ទាបចុ៖ពីព្យុះទីហ្វុងកម្រិតខ្លាំង មកជាព្យុះទីហ្វុងដ៏ខ្លាំងមួយ កាលពីល្ងាចថ្ងៃអាទិត្យទី ១២ ខែកញ្ញា ហើយត្រូវបានគេរំពឹងថា នឹងចុះខ្សោយបន្តិចម្តងៗ។

ប៉ុន្តែ វានៅតែត្រូវបានគេរំពឹងថា នឹងនាំមកនូវខ្យល់បោកបក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំងនៅតាមតំបន់មាត់សមុទ្រ។ ខេត្ត Zhejiang នៅក្បែរទីក្រុសៀងហៃ បានបង្កើនការឆ្លើយតបគ្រាអាសន្នរបស់ខ្លួនដល់កម្រិតខ្ពស់បំផុតកាលពីថ្ងៃអាទិត្យ ដោយបិទសាលារៀន និងផ្អាកការហោះហើរ និងសេវាកម្មផ្លូវដែកនៅក្នុងទីក្រុងមួយចំនួន។ Zhejiang ក៏បានចេញសេចក្តីជូនដំណឹងពណ៌ក្រហមចំពោះគ្រោះទឹកជំនន់ភ្លាមៗ នៅក្នុងស្រុកចំនួន ៩។

កំពង់ផែ Ningbo ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនកុងតឺន័រធំជាងគេទី ២ របស់ចិនបន្ទាប់ពីសៀងហៃ បានផ្អាកប្រតិបត្តិការតាំងពីរសៀលថ្ងៃអាទិត្យ។

នៅទីក្រុងសៀងហៃ ដែលមានប្រជាជនប្រហែល ២៦ លាននាក់ រាល់ជើងហោះហើរទាំងអស់នៅព្រលានយន្តហោះអន្តរជាតិធំ Pudong របស់ទីក្រុង ត្រូវលុបចោលចាប់ពីម៉ោង ១១ ព្រឹកម៉ោងក្នុងស្រុក ខណៈជើងហោះហើរពីអាកាសយានដ្ឋានតូច Hongqiao នៅភាគខាងលិចទីក្រុត្រូវលុបចោល ចាប់ពីម៉ោង ៣ រសៀល។

តាមការព្យាករណ៍ផ្លូវការ នឹងមានភ្លៀងធ្លាក់ពី ២៥០ មម ទៅ២៨០ មម នៅតំបន់ខ្លះនៃខេត្ត Jiangsu ភាគអាគ្នេយ៍ ទីក្រុងសៀងហៃ និងខេត្ត Zhejiang ភាគតសាន។ ព្យុះទីហ្វុងនេះ បានឆ្លងកាត់ឆ្នេរសមុទ្រភាគខាងកើតកោះតៃវ៉ាន់ កាលពីចុងសប្តាហ៍ ដោយ រំខានដល់ការដឹកជញ្ជូន និងបណ្តាលឱ្យដាច់ភ្លើងខ្លះ ប៉ុន្តែមានការខូចខាតតិចតួច នេះបើតាមការផ្សាយរបស់ CNA/Reuters នៅព្រឹកថ្ងៃចន្ទនេះ។