Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក Biden នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំមេដឹកនាំអូស្ត្រាលី ជប៉ុន ឥណ្ឌា នៅថ្ងៃទី ២៤ ខែកញ្ញា

  • បោះពុម្ព

 មន្រ្តីជាន់ខ្ពស់អាមេរិកម្នាក់ បានប្រាប់រ៉យទ័រ កាលពីថ្ងៃច័ន្ទទី ១៣ ខែកញ្ញានេះថា ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងរៀបចំកិច្ចប្រជុំកំពូលដោយផ្ទាល់ជាលើកដំបូងរបស់មេដឹកនាំនៃប្រទេសទាំងបួន មានអូស្ត្រាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិក នៅសប្តាហ៍ក្រោយ។

កិច្ចប្រជុំកំពូល នឹងត្រូវធ្វើឡើងនៅសេតវិមាននៅថ្ងៃទី ២៤ ខែកញ្ញា។ នាយករដ្ឋមន្រ្តីអូស្រ្តាលីឥណ្ឌា និងជប៉ុន គឺលោក Scott Morrison, Narendra Modi និង Yoshihide Suga ត្រូវបានគេរំពឹងថា នឹងមកដល់សហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយ ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។

កិច្ចប្រជុំតាមវីឌីអូរវាងមេដឹកនាំនៃប្រទេសចំនួនបួន ដែលបានកំពុងស្វែងរកការបង្កើនកិច្ចសហ ប្រតិបត្តិការ នៅចំពោះមុខការកើនឡើងនៃអំណាច និងភាពរឹងមាំរបស់ចិន ត្រូវបានធ្វើឡើងកាលពីខែមីនា។

នៅក្នុងកិច្ចប្រជុំនោះ មេដឹកនាំទាំងនោះ បានសន្យាថា នឹងធ្វើការយ៉ាងជិតស្និទ្ធលើបញ្ហាវ៉ាក់សាំង COVID-19 និងបញ្ហាអាកាសធាតុ និងដើម្បីធានាបាននូវតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហចំពោះបញ្ហាប្រឈមនានាពីទីក្រុងប៉េកាំង។

សារព័ត៌មាន Kyodo របស់ប្រទេសជប៉ុន បានផ្សាយកាលពីសប្តាហ៍មុនថា លោក Suga នឹងមកបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនក្នុងខែនេះ ទោះបីជាអាណត្តិរបស់លោក ជាមេដឹកនាំគណបក្សប្រជាធិបតេយ្យសេរីនិយម ដែលកំពុងកាន់អំណាច និងតាមលំនាំដើមជានាយករដ្ឋមន្ត្រីជប៉ុន នឹងបញ្ចប់នៅថ្ងៃទី ៣០ ខែកញ្ញា ក៏ដោយ។

លោក Suga បានក្លាយជាមេដឹកនាំដំបូងគេ ដែលរៀបចំកិច្ចប្រជុំកំពូលសេតវិមាន ទល់មុខគ្នាជាមួយលោក Biden កាលពីខែមេសា ដោយគូសបញ្ជាក់ពីតួនាទីកណ្តាលរបស់ជប៉ុននៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិក ចំពោះការប្រឈមមុខនឹងប្រទេសចិន។

កិច្ចប្រជុំមេដឹកនាំនៃប្រទេសចំនួនបួននេះ នឹងកើតមានឡើង បន្ទាប់ពីរូបភាពរបស់លោក Biden បានបរាជយយ៉ាងធ្ងន់ធ្ងរ ចំពោះការដកទ័ពអាមេរិក ដែលវឹកវរពីអាហ្វហ្គានីស្ថាន។

មន្រ្តីអាមេរិកបាននិយាយថា ការបញ្ចប់សង្គ្រាមដ៏យូរបំផុតរបស់អាមេរិក នឹងអនុញ្ញាតឱ្យរដ្ឋបាលបង្វែរធនធាន និងការយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហា ដែលទាក់ទងនឹងប្រទេសចិន នេះបើតាមការផ្សាយរបស់ CNA/Reuters នៅព្រឹកថ្ងៃអង្គារនេះ។