Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មនុស្សរាប់ពាន់នាក់ ធ្វើបាតុកម្មប្រឆាំងតាលីបង់ ជុំវិញការបណ្តេញចេញ

  • បោះពុម្ព

 ជនអាហ្វហ្គានីស្ថានរាប់ពាន់នាក់ បានធ្វើបាតុកម្មប្រឆាំងពួកតាលីបង់នៅទីក្រុង Kandahar ភាគខាងត្បូងនៅថ្ងៃអង្គារនេះ នេះបើយោងតាមអតីតមន្រ្តីរដ្ឋាភិបាល បន្ទាប់ពីអ្នកស្រុក ត្រូវបានស្នើសុំឱ្យចាកចេញពីតំបន់លំនៅដ្ឋានកងទ័ព។

ហ្វូងមនុស្សរាប់ពាន់នាក់ បានបិទផ្លូវមួយនៅក្នុងទីក្រុង Kandahar ដើម្បីធ្វើបាតុកម្មប្រឆាំងតាលីបង់ជុំវិញការបណ្តេញចេញនេះ។ តំបន់ ដែលរងផលប៉ះពាល់ភាគច្រើន ត្រូវបានកាន់កាប់ដោយគ្រួសាររបស់ឧត្តមសេនីយ៍-កងទ័ពចូលនិវត្តន៍-និងសមាជិកដទៃទៀតនៃកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន។

មន្ត្រី ដែលបានជួបនិយាយជាមួយអ្នករងផលប៉ះពាល់មួយចំនួន បានប្រាប់ថា គ្រួសារខ្លះ បានរស់នៅក្នុងតំបន់នេះ អស់រយៈពេលជិត ៣០ ឆ្នាំហើយ ហើយត្រូវបានផ្តល់ពេលបីថ្ងៃ ដើម្បីចាកចេញ។ ក្រុមអ្នកតវ៉ា បានប្រមូលផ្តុំគ្នានៅមុខផ្ទះអភិបាលនៅទីក្រុង Kandahar បន្ទាប់ពីប្រជាពលរដ្ឋប្រមាណ ៣.០០០ គ្រួសារ ត្រូវបានសុំឱ្យចាកចេញពីតំបន់នោះ។

អ្នកនាំពាក្យតាលីបង់ មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយអំពីការបណ្តេញចេញនោះទេ។ ការតវ៉ាជាបន្តបន្ទាប់ប្រឆាំងក្រុមតាលីបង់ ដែលបានដណ្តើមអំណាចនៅអាហ្វហ្គានីស្ថាន ដោយការកាន់កាប់បានទីក្រុងកាប៊ុលជិតមួយខែមុន បានបញ្ចប់ដោយការប៉ះទង្គិចគ្នាដ៏សាហាវម្តងម្កាល បើទោះបីជាមិនមានរបាយការណ៍បញ្ជាក់ពីអំពើហឹង្សា កាលពីថ្ងៃអង្គារក៏ដោយ។

មេដឹកនាំតាលីបង់ បានប្តេជ្ញាថា នឹងស៊ើបអង្កេតករណីរំលោភបំពានណាមួយ ប៉ុន្តែបានបញ្ជាឱ្យបាតុករសុំការអនុញ្ញាត មុនពេលធ្វើបាតុកម្ម។

អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃសុក្រថា ការឆ្លើយតបរបស់ពួកតាលីបង់ចំពោះការតវ៉ាដោយសន្តិវិធី កំពុងក្លាយជាអំពើហិង្សាកាន់តែខ្លាំងឡើង នេះបើតាមការផ្សាយរបស់ CNA/Reuters នៅថ្ងៃពុធនេះ។