Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រីការបរទេសហូឡង់ លាលែងពីតំណែងដោយសារវិបត្តិអាហ្វហ្គានីស្ថាន

  • បោះពុម្ព

 រដ្ឋមន្ត្រីការបរទេសហូឡង់លោកស្រី Sigrid Kaag បានលាលែងពីតំណែងកាលពីថ្ងៃព្រហស្បតិ៍ទី ១៦ ខែកញ្ញា បន្ទាប់ពីសភា បានថ្កោលទោសជាផ្លូវការចំពោះការដោះស្រាយរបស់លោកស្រីចំពោះវិបត្តិជម្លៀសប្រជាជនអាហ្វហ្គានីស្ថាន។

ក្រុមអ្នកតាក់តែងច្បាប់ បានគាំទ្រញត្តិមួយ ដែលរិះគន់រដ្ឋាភិបាលចំពោះការបរាជ័យក្នុងការជម្លៀសប្រជាជនអាហ្វហ្កានីស្ថានមួយចំនួន និងចំពោះការខកខានសញ្ញានៃការកាន់កាប់តាលីបង់ ដែលជិតមកដល់។

ការលាលែងពីតំណែងរបស់លោកស្រី Kaag ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីលោក Dominic Raab របស់ចក្រភពអង់គ្លេស ត្រូវបានទម្លាក់ពីតំណែងជារដ្ឋមន្ត្រីការបរទេស ពីរបៀបដែលលោកដោះស្រាយស្ថានការណ៍នៅអាហ្វហ្គានីស្ថាន។ ទោះយ៉ាងណា រដ្ឋមន្ត្រីការពារជាតិហូឡង់លោក Ank Bijleveld បានបដិសេធមិនលាលែងពីតំណែង បើទោះបីជាត្រូវបានវាយប្រហារដោយញត្តិចាប់ពិរុទ្ធ ពីសភាក៏ដោយ។

លោកស្រី Kaag បាននិយាយថា លោកស្រី នឹងបន្តធ្វើជាមេដឹកនាំនៃគណបក្សឆ្វេងកណ្តាលD66 ដែលកំពុងចរចារចូលរួមជាមួយរដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី Mark Rutte បន្ទាប់ពីទទួលបានអាសនៈច្រើនជាងគេទី ២ នៅក្នុងការបោះឆ្នោត កាលពីខែមីនា។

លោកនាយករដ្ឋមន្រ្តី Rutte បាននិយាយថា “ការលាលែងរបស់លោកស្រីរដ្ឋមន្រ្តីក្រសួងការបរទេស គឺជាការខាតបង់មួយដ៏ធំ”។ ប្រទេសហូឡង់ បានជម្លៀសមនុស្សជាង ១.៥០០ នាក់ ទាំងជនជាតិហូឡង់ និងជនជាតិអាហ្វ-ហ្កានីស្ថាន ដែលមាន ក្នុងប៉ុន្មានថ្ងៃវឹកវរចុងក្រោយ មុនពេលអាមេរិក ដកខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន។

ប៉ុន្តែមានជនជាតិអាហ្វហ្គានជាច្រើន ត្រូវបានទុកចោល រួមទាំងអ្នកបកប្រែ ២២ នាក់ នេះបើតាមការអោយដឹងពីរដ្ឋាភិបាល បើទោះបីជាមានការអំពាវនាវពីសមាជិកសភា ឱ្យជម្លៀសពួកគេ ចេញកាលពីប៉ុន្មានខែមុន ក៏ដោយ នេះបើតាមការផ្សាយរបស់ CNA/AFP នៅថ្ងៃសុក្រនេះ។