Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងជើង បាញ់មីស៊ីលកំទេចយន្តហោះថ្មី នៅក្នុងការធ្វើតេស្តចុងក្រោយ

  • បោះពុម្ព

 ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានផ្សាយនៅថ្ងៃសុក្រនេះថា កូរ៉េខាងជើង បានបាញ់មីស៊ីលកំទេចយន្តហោះប្រភេទថ្មី ដែលទើបតែអភិវឌ្ឍន៍បាន កាលពីថ្ងៃព្រហស្បតិ៍ នេះជាការសាកល្បងអាវុធជាបន្តបន្ទាប់ នាពេលថ្មីៗចុងក្រោយបំផុតរបស់ខ្លួន ចំពេលមានកិច្ចចរចារស្តីពីការរំសាយអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក។

នេះ គឺជាការសាកល្បងអាវុធលើកទី ២ របស់កូរ៉េខាងជើង នៅក្នុងសប្តាហ៍នេះ បន្ទាប់ពីបានបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសម្លេង កាលពីថ្ងៃអង្គារ។ មិនតែប៉ុណ្ណោះ កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោង និងមីស៊ីលលើនាវា ដែលមានសមត្ថភាពនុយក្លេអ៊ែរ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

ការធ្វើតេស្តនេះ បង្ហាញថា កូរ៉េខាងជើង កំពុងអភិវឌ្ឍន៍អាវុធទំនើបៗឥតឈប់ឈរ ដោយបង្កើនការខិតខំប្រឹងប្រែង ដើម្បីសង្កត់ធ្ងន់លើការបោះបង់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មរបស់អាមេរិក។

បណ្ឌិត្យសភាវិទ្យាសាស្ត្រផ្នែកការពារ ដែលជាអ្នកបង្កើតអាវុធយោធា បានឲ្យដឹងថា ការសាកល្បងនេះ មានគោលបំណងបញ្ជាក់ពីមុខងារជាក់ស្តែងនៃឧបករណ៏បាញ់មីស៊ីល រ៉ាដា យានបញ្ជាប្រយុទ្ធគ្រប់ជ្រុងជ្រោយ និងប្រតិបត្តិការប្រយុទ្ធ។ លើសពីនេះទៀត មីស៊ីលនេះ មានបច្ចេកវិជ្ជាគន្លឹះថ្មីៗ ដូចជាការត្រួតពិនិត្យចង្កូតភ្លោះ និងម៉ាស៊ីនហោះហើរទ្វេ។

មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ហាក់ដូចជាមិនបានចូលរួមក្នុងការសាកល្បងនោះទេ។ តែត្រូវបានត្រួតពិនិត្យជំនួស ដោយលោក Pak Jong Chon សមាជិកនៃការិយាល័យនយោបាយ និងគណៈកម្មាធិការកណ្តាល ដ៏មានអំណាចរបស់គណបក្សពលករ។

ទីក្រុងព្យុងយ៉ាង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានអះអាងថា ការសាកល្បងអាវុធរបស់ខ្លួន មានបំណងបង្កើនសមត្ថភាពការពារខ្លួន ដូចអ្វីដែលអ្នកដទៃ បានធ្វើតែប៉ុណ្ណោះ ហើយព្រមទាំង បានចោទប្រកាន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ពី “បទដ្ឋានទ្វេដង” និងគោលនយោបាយអរិភាពចំពោះខ្លួន នេះបើតាមការផ្សាយរបស់ CNA/Reuters នៅថ្ងៃសុក្រនេះ។