Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតីហ្វីលីពីន ប្រកាសចូលនិវត្តន៍ពីឆាកនយោបាយ

  • បោះពុម្ព

ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte អាយុ៧៦ឆ្នាំ បានប្រកាសប្រាប់អ្នកកាសែតនៅទីតាំងគណៈកម្មការរៀបចំការបោះឆ្នោត នៅទីក្រុង Metro Manila កាលពីថ្ងៃសៅរ៍ថា លោក នឹងមិនឈរឈ្មោះជាអនុប្រធានាធិបតី នៅក្នុងការបោះឆ្នោតឆ្នាំ ២០២២ នោះទេ ហើយនឹងចូលនិវត្តន៍ពីឆាកនយោបាយទៀតផង។

នៅលើសេចក្តីប្រកាសដ៏ភ្ញាក់ផ្អើលរបស់លោក លោក Duterte បាននិយាយថា លោក កំពុងធ្វើតាមមនោសញ្ចេតនាដ៏លើសលប់របស់ប្រជាជនហ្វីលីពីន ដែលចង់ឲ្យលោក ឈប់ពីឆាកនយោបាយ។

“មនោសញ្ចេតនាដ៏លើសលប់របស់ជនជាតិហ្វីលីពីន គឺថាខ្ញុំ មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ហើយវា អាចនឹងបំពានរដ្ឋធម្មនុញ្ញ ដើម្បីចៀសវាងច្បាប់ ដែលជាស្មារតីនៃរដ្ឋធម្មនុញ្ញ” អ្នកនាំពាក្យប្រធានាធិបតី លោក Harry Roque បាននិយាយថា លោក Duterte នឹងចំណាយពេលនៅសល់នៃអាណត្តិរបស់លោក ដើម្បីដឹកនាំប្រទេស ឆ្ពោះទៅរកការជាសះស្បើយ ក្រោយកូវីដ ១៩ ។

លើសពីនេះ ដើម្បីធានានូវកេរដំណែលនៃកម្មវិធី និងគម្រោងរបស់លោក និងនិរន្តរភាពនៃគំនិតផ្តួចផ្តើមកំណែទម្រង់របស់លោកផងដែរ។ លោក Roque បានបន្ថែមថា លោក Duterte នឹងឃោសនាយ៉ាងសកម្មដល់បេក្ខជនរបស់លោក និងធ្វើឱ្យប្រាកដថា ការបោះឆ្នោតនៅឆ្នាំ ២០២២ ខាងមុខ នឹងប្រព្រឹត្តទៅដោយ “សេរី សុចរិតភាព សន្តិភាព និងគួរឱ្យជឿជាក់” ។

អាណត្តិរបស់លោក Duterte នឹងបញ្ចប់នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ ។ លោក Duterte បានជាប់ឆ្នោតជាប្រធានាធិបតីហ្វីលីពីន នៅក្នុងការបោះឆ្នោត ខែឧសភា ឆ្នាំ ២០១៦។ រដ្ឋធម្មនុញ្ញ បានកំណត់ឱ្យប្រធានាធិបតីហ្វីលីពីន មានអាណត្តិ ៦ ឆ្នាំ តែម្តងគត់។

ការបោះឆ្នោត ត្រូវបានគ្រោងធ្វើនៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២២។ យោងតាមច្បាប់ហ្វីលីពីនអនុប្រធានាធិបតី ត្រូវបានជ្រើសរើសដាច់ដោយឡែកពីប្រធានាធិបតី។

អនុប្រធានាធិបតី នឹងឡើងកាន់តំណែងជាប្រធានាធិបតី ប្រសិនបើប្រធានាធិបតី បាត់បង់ជីវិត ឬអសមត្ថភាពក្នុងតំណែង នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអាទិត្យ-ម្សិលមិញ។