Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការផ្ទុះ បានសម្លាប់ជនស៊ីវិលយ៉ាងតិច ២ នាក់ នៅក្បែរវិហារអ៊ីស្លាមក្រុងកាប៊ុល

  • បោះពុម្ព

 អ្នកនាំពាក្យក្រសួងមហាផ្ទៃតាលីបង់ បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា យ៉ាងហោចណាស់ជនស៊ីវិល ២ នាក់ បានស្លាប់ និង ៤ នាក់ទៀត រងរបួស បន្ទាប់ពីការផ្ទុះមួយ បានកើតឡើងនៅចំកណ្តាលហ្វូងមនុស្ស នៅខាងក្រៅវិហារអ៊ីស្លាមដ៏ធំមួយ ក្នុងទីក្រុងកាប៊ុល រដ្ឋធានីអាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យ។

អ្នកនាំពាក្យតាលីបង់ បានបន្ថែមថា ការផ្ទុះនេះ បានកើតឡើងនៅសង្កាត់ប៉ូលីស ១ នៃទីក្រុងកាប៊ុល។ គ្រាប់បែកមួយ បានផ្ទុះឡើងនៅឯកន្លែងប្រមូលផ្តុំរបស់ជនស៊ីវិល នៅជិតខ្លោងទ្វារវិហារអ៊ីស្លាមដ៏ធំ Eidgah នាពេលរសៀល។ នៅក្នុងវិហារអ៊ីស្លាម Eidgah នាពេលនោះ កំពុងប្រារព្វពិធីបួងសួង ចំពោះការស្លាប់របស់ម្តាយអនុរដ្ឋមន្រ្តីក្រសួងព័ត៌មាន និងវប្បធម៌ម្នាក់ នៃរដ្ឋាភិបាលតាលីបង់ ។

អាជ្ញាធរតាលីបង់ នឹងតាមចាប់ខ្លួនជនដៃដល់ ដែលនៅពីក្រោយការវាយប្រហារនេះ ក្នុងពេលឆាប់ៗនេះ។ ប្រភពក្រៅផ្លូវការ បាននិយាយថា មនុស្សយ៉ាងតិច ៣៥ នាក់ បានរងផលប៉ះពាល់ពីការផ្ទុះនេះ។ ពួកគេ និយាយថា បុគ្គលិកសន្តិសុខតាលីបង់ បានចាប់ខ្លួនជនសង្ស័យ ៣ នាក់បន្ទាប់ពីការវាយប្រហារនៅជិតកន្លែងផ្ទុះនោះ។

រហូតមកដល់ពេលនេះ មិនទាន់មានក្រុមណាមួយ អះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនេះនៅឡើយទេ។

ប្រទេសអាហ្វហ្កានីស្ថាននេះ ត្រូវបានគេឃើញមានការផ្ទុះគ្រាប់បែកជាច្រើន ដែលបង្កឡើងដោយក្រុមសកម្មប្រយុទ្ធ មានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាម (IS) ចាប់តាំងពីការកាន់កាប់របស់តាលីបង់ នៅពាក់កណ្តាលខែសីហាមក នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន នៅថ្ងៃចន្ទនេះ។