Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យន្តហោះដឹកអ្នកលោតឆត្រយោង ធ្លាក់នៅរុស្ស៊ី

  • បោះពុម្ព

 ក្រសួងគ្រាអាសន្នរុស្សី បានឲ្យដឹងថា មនុស្ស ១៦ នាក់ បានស្លាប់ បន្ទាប់ពីយន្តហោះដឹកអ្នកលោតឆ័ត្រយោងមួយគ្រឿង បានធ្លាក់នៅកណ្តាលប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យ-ម្សិលមិញនេះ។

តាមបណ្តាញតេលេក្រាមរបស់ក្រសួង យន្ដហោះ L-៤១០ ដែលផ្ទុកមនុស្ស ២២ នាក់ បានធ្លាក់នៅវេលាម៉ោង ៩ និង ២៣ នាទីព្រឹក-ម៉ោងក្នុងស្រុក អំឡុងពេលហោះហើរឆ្លងកាត់សាធារណរដ្ឋ Tatarstan។ “មនុស្ស ៦ នាក់ ត្រូវបានជួយសង្គ្រោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយ១៦ នាក់ផ្សេងទៀត ត្រូវបានយកចេញ ដោយគ្មានសញ្ញានៃជីវិត” ។

ខណៈពេលដែលក្លឹប Menzelinsk រៀបចំបទពិសោធន៍លោតពីលើអាកាស សម្រាប់អ្នកចូលចិត្តកីឡាប្រភេទនេះ។ ក្លឹបនេះ ក៏មានរៀបចំការប្រកួតជើងឯក និងវគ្គបណ្តុះបណ្តាលសម្រាប់អវកាសយានិកផងដែរ។ បើតាមរូបភាព ដែលក្រសួងបានបង្ហាញ យន្តហោះនោះ បានបាក់ពាក់កណ្តាល ដោយមានស្នាមពៀចនៅច្រមុះ ធ្ងន់ធ្ងរ។

ប្រមុខរដ្ឋ Tatarstan លោក Rustam Minnikhanov ដែលបានធ្វើដំណើរទៅកន្លែងកើតហេតុបាននិយាយថា អ្នកបើកយន្តហោះ បានរាយការណ៍ពីបញ្ហាម៉ាស៊ីន ហើយបានស្នើសុំចុះចតជាបន្ទាន់ភ្លាមៗ បន្ទាប់ពីចេញដំណើរ។

យន្ដហោះ បានព្យាយាមចៀសវាងតំបន់លំនៅដ្ឋាន ដែលនៅក្បែរនោះ នៅពេលវាចុះចត ប៉ុន្តែ “កម្ពស់មិនអនុញ្ញាត” ហើយស្លាបវា ក៏បុកនឹងរថយន្តដឹកទំនិញ ដែលចតចោល ហើយយន្តហោះ បានក្រឡាប់។ គ្រូបង្ហាត់ប្រចាំក្លឹប បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ថា អ្នកនៅមានជីវិតទាំងអស់គឺអង្គុយនៅខាងក្រោយយន្តហោះ។

ក្រុមស៊ើបអង្កេតរុស្ស៊ី បានបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មមួយ ជុំវិញការបំពានលើច្បាប់សុវត្ថិភាព។ ថ្ងៃច័ន្ទនេះ ត្រូវបានប្រកាសជាថ្ងៃកាន់ទុក្ខនៅ Tatarstan នេះបើតាមការផ្សាយរបស់ CNA/AFP នៅព្រឹកថ្ងៃចន្ទនេះ។