Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន ត្រូវប្រឈមមុខនឹងសំណួរប្រឆាំងជាលើកដំបូង

  • បោះពុម្ព

 នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន គឺលោក Fumio Kishida ដែលជាអតីតរដ្ឋមន្រ្តីក្រសួងការបរទេសវ័យ ៦៤ ឆ្នាំ បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងការសាកសួររបស់សភា នៅថ្ងៃច័ន្ទទី ១១ ខែតុលានេះ ដែលជាឱកាសដំបូងសម្រាប់ក្រុមប្រឆាំង ក្នុងការស៊ើបអង្កេតការសន្យា និងផែនការរបស់លោក ចាប់តាំងពីលោក បានចូលកាន់តំណែង កាលពីសប្តាហ៍មុន។

ជាមួយនឹងការបោះឆ្នោតសកល ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងរយៈពេលបីសប្តាហ៍ ការដោះស្រាយរលកបន្ទាប់នៃជំងឺរាតត្បាតកូវីដ ១៩ និងការកសាងសេដ្ឋកិច្ចទន់ខ្សោយឡើងវិញ ត្រូវបានកំណត់ឱ្យក្លាយជាបញ្ហាសំខាន់នៃការជជែកវែកញែក។

ថ្វីត្បិតតែប្រទេសជប៉ុន បច្ចុប្បន្នកំពុងស្ថិតនៅចំកណ្តាលនៃភាពស្ងប់ការឆ្លងមេរោគកូរ៉ូណាថ្មីក៏ដោយ ក៏អ្នកជំនាញ បានព្រមានអំពីការកើនឡើងនៃករណីឆ្លង នៅមុនរដូវរងា។

គណបក្សប្រឆាំងដ៏ធំរបស់ជប៉ុន ជឿជាក់លើការពង្រីកការធ្វើតេស្តិ ហើយកន្លងមកបាននិយាយថា ប្រទេសជប៉ុន គួរតែឈប់ស្ទាក់ស្ទើរ នៃការបិទខ្ទប់ប្រទេសដ៏ទន់ជ្រាយនោះទៅ។ ម៉្យាងវិញទៀត លោក Kishida បាននិយាយថា រដ្ឋាភិបាល នឹងរៀបចំកញ្ចប់ថវិកាលើកទឹកចិត្តមួយ ដែលមានទឹកប្រាក់រាប់ពាន់លានយ៉េន ដើម្បីជួយដល់អ្នក ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតនេះ ដើម្បីជាជំនួយដល់ការងើបឡើងវិញក្រោយជំងឺឆ្លង។

លោក Kishida ក៏បាននិយាយអំពី “ប្រភេទថ្មីនៃមូលធននិយម” ដែលបិទគម្លាតទ្រព្យសម្បត្តិជាមធ្យោបាយ ដើម្បីដឹកនាំសេដ្ឋកិច្ចចេញពីភាពតានតឹង។ ប៉ុន្តែការអនុវត្តជាក់ស្តែងនៃការសន្យារបស់លោក អាចជាបញ្ហា ដោយសារតែលោក បាន បន្ថយការពិចារណាលើការត្រួតពិនិត្យពន្ធរបស់ប្រទេស លើការចំណេញដើមទុន និងភាគលាភ ដែលជាមធ្យោបាយមួយក្នុងការបែងចែកទ្រព្យសម្បត្តិ។

គណបក្សប្រឆាំង ក៏អាចចោទសួរលោក Kishida អំពីសេចក្តីថ្លែងការណ៏របស់គណបក្សលោកនៅមុនការបោះឆ្នោតសកល ថ្ងៃទី ៣១ ខែតុលា។

សេចក្តីព្រាង ដែល Reuters ទទួលបានបានបង្ហាញថា គណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) កំពុងកាន់អំណាច ចង់បង្កើនថវិកាការពារទ្វេដង ប្រសិនបើអាច នេះបើតាមការផ្សាយរបស់ CNA/Reuters នៅព្រឹកថ្ងៃចន្ទនេះ។