Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទឹកជំនន់វាយប្រហារខេត្ត Shanxi ប្រទេសចិន

  • បោះពុម្ព

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានផ្សាយកាលពីថ្ងៃច័ន្ទ-ម្សិលមិញថា មនុស្សជាង ១២ ម៉ឺននាក់ ត្រូវបានជម្លៀសចេញ អណ្តូងរ៉ែធ្យូងថ្ម ត្រូវបានបិទទ្វារ និងដំណាំជាច្រើនត្រូវបានបំផ្លាញបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ដោយមិនសមហេតុផលបានជន់លិចខេត្តសានស៊ី (Shanxi) ភាគខាងជើងប្រទេសចិន កាលពីចុងសប្តាហ៍។

ទឹកជំនន់នេះ កើតឡើងតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីទឹកជំនន់ដែលបានកត់ត្រា បានវាយប្រហារខេត្តហឺណាន-ភាគកណ្តាលប្រទេស កាលពីខែកក្កដា ដោយបានសម្លាប់មនុស្សជាង ៣០០ នាក់ និងបង្កការភ័យខ្លាចអំពីការធានាការផ្គត់ផ្គង់ថាមពល មុនរដូវរងារ។

ផ្នែកជាច្រើននៃខេត្តសានស៊ី -ជាខេត្តដីគោក គ្មានឆ្នេរសមុទ្រ ដែលជាទូទៅមានអាកាសធាតុស្ងួត បែរជាមានកំណត់ត្រាភ្លៀងធ្លាក់ខ្លាំងបំផុត ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយ នេះបើយោងតាមរដ្ឋាភិបាលថ្នាក់ខេត្ត ដែលបានបញ្ជាឱ្យអណ្តូងរ៉ែធ្យូងថ្ម ចាត់វិធានការការពារទឹកជំនន់ និងធ្វើផែនការគ្រាអាសន្នភ្លាមៗ ករណីគ្រោះថ្នាក់ធ្ងន់ធ្ងរ។

យ៉ាងហោចណាស់អណ្តូងរ៉ែធ្យូងថ្មចំនួន ៦០ នៅក្នុងខេត្ត ដែលជាតំបន់ផលិតធ្យូងថ្មឈានមុខគេមួយរបស់ប្រទេសចិន បានផ្អាកប្រតិបត្តិការដោយសារទឹកជំនន់ ទោះបីជាប្រទេសនេះប្រឈមមុខនឹងការផ្គត់ផ្គង់ថាមពល ក៏ដោយ។ អាជ្ញាធរចិន មិនទាន់បានប្រកាសពីចំនួនអ្នកស្លាប់ដោយទឹកជំនន់នេះ នៅឡើយទេ។

ការិយាល័យឧតុនិយមខេត្តសានស៊ី បានផ្សាយកាលពីថ្ងៃអាទិត្យថា នឹងមានភ្លៀងធ្លាក់ច្រើននៅប៉ុន្មានថ្ងៃខាងមុខនេះ ដោយជំរុញឱ្យកសិករ “ប្រញាប់ប្រញាល់ប្រមូលផល នៅពេលអាកាសធាតុ ល្អ” ។

រហូតមកដល់ពេលនេះ មានប្រជាជនជាង ១,៧៥ លាននាក់ បានរងផលប៉ះពាល់ដោយទឹកជំនន់នៅខេត្តសានស៊ី ដោយបានទទួលទឹកភ្លៀងប្រចាំខែជាមធ្យម ច្រើនជាងបីដងសម្រាប់ខែតុលា ក្នុងរយៈពេលតែ ៥ ថ្ងៃប៉ុណ្ណោះកាលពីសប្តាហ៍មុន។

ដំណាំប្រមាណ ១៩០.០០០ ហិកតា ត្រូវបានបំផ្លាញ ហើយអគារចំនួន ១៧.០០០ ខ្នង ត្រូវ បានខូចខាត ក្លាយជាកម្ទេចថ្ម នេះបើតាមការផ្សាយរបស់ CNA/AFP នៅព្រឹកថ្ងៃអង្គារនេះ។