Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រោមសម្ពាធ តាលីបង់ ព្រមជួបគណៈប្រតិភូសហភាពអឺរ៉ុប-អាមេរិកដើម្បីជំរុញការគាំទ្រ

  • បោះពុម្ព

 ក្រុមតាលីបង់ បានធ្វើកិច្ចចរចារទល់មុខគ្នាជាលើកដំបូងជាមួយគណៈប្រតិភូអាមេរិក-សហភាពអឺរ៉ុប កាលពីថ្ងៃអង្គារទី ១២ ខែតុលានៅប្រទេស Qatar ខណៈទីក្រុងព្រុចសែល បានសន្យាផ្តល់ជំនួយចំនួន ១ ពាន់លានអឺរ៉ូ (១,២ ពាន់លានដុល្លារ) ដល់អាហ្វហ្គានីស្ថាន។

នៅឯកិច្ចប្រជុំទីក្រុង Doha និងសន្និសីទនៃប្រទេសសេដ្ឋកិច្ចធំៗ របស់ពិភពលោក G20 សារសម្រាប់ពួកតាលីបង់ គឺដូចគ្នា៖ ពិភពលោក ប្តេជ្ញាផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជន ដែលរងគ្រោះនៅអាហ្វហ្គានីស្ថាន ហើយប្រទេសនេះ មិនត្រូវក្លាយជាមូលដ្ឋានរបស់ពួកសកម្មប្រយុទ្ធទេ។

សហភាពអឺរ៉ុប បានបើកកិច្ចប្រជុំកំពូល G20 តាមវីដេអូ ដោយសន្យាផ្តល់កញ្ចប់ថវិកា ១ ពាន់លានអឺរ៉ូ រួមទាំងប្រាក់សម្រាប់តម្រូវការមនុស្សធម៌បន្ទាន់ និងប្រទេសជិតខាងអាហ្វហ្គានីស្ថានដែលទទួលយកជនជាតិអាហ្វហ្គានីស្ថាន-ភៀសខ្លួនពីតាលីបង់។

ក្រុមតាលីបង់រឹងរូស កំពុងស្វែងរកការទទួលស្គាល់ ក៏ដូចជាជំនួយ ដើម្បីចៀសវាងគ្រោះមហន្តរាយមនុស្សធម៌ បន្ទាប់ពីពួកគេ បានវិលត្រឡប់មកកាន់អំណាចវិញ នៅខែសីហា បន្ទាប់ពីការដកកងទ័ពអាមេរិក។ ប្រធានគណៈកម្មាការសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen បាននិយាយថា ជំនួយនេះ មានន័យថា “ដើម្បីបញ្ចៀសការដួលរលំផ្នែកមនុស្សធម៌ និងសេដ្ឋកិច្ច-សង្គម” ។

លោកស្រី បានសង្កត់ធ្ងន់ថា មូលនិធិនេះ គឺជា “ការគាំទ្រដោយផ្ទាល់” សម្រាប់អាហ្វហ្គានីស្ថានហើយនឹងត្រូវបញ្ជូនទៅឱ្យអង្គការអន្តរជាតិនានា មិនមែនចំពោះរដ្ឋាភិបាលបណ្តោះអាសន្នរបស់តាលីបង់ ដែលទីក្រុងព្រុចសែល មិនទទួលស្គាល់នោះទេ។

នាយករដ្ឋមន្រ្តីអ៊ីតាលី Mario Draghi ដែលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សា G20 បាននិយាយថា ពួកយើង បានយល់ព្រមធ្វើការជាមួយគ្នា ដើម្បីផ្តល់ជំនួយមនុស្សធម៌សម្រាប់ប្រជាជនអាហ្វហ្គានីស្ថាន ហើយថា បញ្ហានេះ ត្រូវតែពាក់ព័ន្ធនឹងទំនាក់ទំនងជាមួយតាលីបង់ នេះបើតាមការផ្សាយរបស់ CNA/AFP នៅថ្ងៃពុធនេះ។