Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រុស្ស៊ី នឹងសាកល្បងវ៉ាក់សាំង COVID-19 ជាទម្រង់បាញ់តាមច្រមុះ

  • បោះពុម្ព

 យោងតាមឯកសាររដ្ឋមួយ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារទី ១២ ខែតុលានេះថា ប្រទេសរុស្ស៊ី នឹងសាកល្បងទម្រង់បាញ់តាមច្រមុះនៃថ្នាំវ៉ាក់សាំង Sputnik V របស់ខ្លួនប្រឆាំងនឹង COVID-19 ក្នុងចំណោមអ្នកស្ម័គ្រចិត្ត ជាមនុស្សពេញវ័យ ខណៈប្រទេសនេះ កំពុងតស៊ូទប់ទល់នឹងការកើនឡើងនៃចំនួនអ្នកឆ្លង និងស្លាប់។

ប្រទេសរុស្ស៊ី បានអភិវឌ្ឍន៍ និងដាក់ឱ្យប្រើប្រាស់វ៉ាក់សាំង Sputnik របស់ខ្លួនយ៉ាងឆាប់រហ័ស នៅពេលដែលជំងឺរាតត្បាតកូវីដ-១៩ បានផ្ទុះឡើងកាលពីឆ្នាំមុន ប៉ុន្តែការទទួលយក គឺមានភាពយឺតយ៉ាវ ដោយមានប្រជាជនរុស្ស៊ីជាច្រើន លើកឡើងពីការមិនទុកចិត្តរបស់អាជ្ញាធរ និងខ្លាចផលិតផលវេជ្ជសាស្ត្រថ្មី។

យោងតាមឯកសារ ដែលបានចុះផ្សាយនៅលើបញ្ជីឱសថរបស់រដ្ឋ ដែលមិនបានផ្តល់ពេលវេលាគ្រោងទុក នៃការធ្វើតេស្តវេជ្ជសាស្រ្ត ថ្នាំស្ព្រាយបាញ់តាមច្រមុះនេះ នឹងត្រូវប្រើជាពីរដូសក្នុងគ្លីនិកមួយ ក្នុងទីក្រុង St Petersburg ។

ប្រធានាធិបតី Vladimir Putin បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ី ត្រូវការពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ខណៈប្រទេសនេះ មានកំណត់ត្រាចំនួនអ្នកស្លាប់ក្នុងមួយថ្ងៃខ្ពស់បំផុត ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតសកល។

អាជ្ញាធររុស្ស៊ី បាននិយាយកាលពីខែមិថុនាថា វ៉ាក់សាំងស្ព្រាយបាញ់តាមច្រមុះ ដែលសមស្របសម្រាប់កុមារអាយុពី ៨ ទៅ ១២ ឆ្នាំ ត្រូវបានសាកល្បង ហើយផែនការនឹងដាក់ឲ្យដំណើរការផលិតផលថ្មី នៅខែកញ្ញា នេះបើតាមការផ្សាយរបស់ CNA/Reuters នៅថ្ងៃពុធនេះ។