Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតីអេក្វាឌ័រ ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ជុំវិញអំពើហិង្សាគ្រឿងញៀន

  • បោះពុម្ព

 នៅក្នុងសុន្ទរកថា ដែលចាក់ផ្សាយដោយប៉ុស្តិ៍រដ្ឋ EcuadorTV កាលពីថ្ងៃច័ន្ទ-ម្សិលមិញនេះ ប្រធានាធិបតីអេក្វាឌ័រលោក Guillermo Lasso បានប្រកាសភាពអាសន្ននៅក្នុងប្រទេស ដោយប្រឆាំងនឹងការកើនឡើងនៃអំពើហឹង្សាទាក់ទងនឹងគ្រឿងញៀន ហើយបានបញ្ជាឱ្យមានការចល័តកម្លាំងប៉ូលីស និងយោធា នៅតាមដងផ្លូវនានា។

មេដឹកនាំនិយមស្តាំរូបនេះ បានប្រកាសថា “នៅតាមដងផ្លូវអេក្វាឌ័រ មានតែសត្រូវតែមួយប៉ុណ្ណោះ គឺការជួញដូរគ្រឿងញៀន” ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អេក្វាឌ័រ បានប្រែក្លាយពីប្រទេសជួញដូរគ្រឿងញៀន ទៅជាប្រទេសមួយ ដែលប្រើប្រាស់គ្រឿងញៀនផងដែរ។

ការប្រកាសនេះ ធ្វើឡើង នៅមុនដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ទៅកាន់ប្រទេសអេក្វាឌ័រ និងកូឡុំប៊ី ក្នុងគោលបំណងគាំទ្រ និងពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសប្រជាធិបតេយ្យអាមេរិកឡាទីន។ លោក Blinken នឹងជួបនិយាយជាមួយលោក Lasso អំពីកិច្ចសហប្រតិបត្តិការក្នុងបញ្ហាសន្តិសុខការពារជាតិ និងពាណិជ្ជកម្ម។

អំពើហឹង្សា បាននិងកំពុងកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសអេក្វាឌ័រ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ នៅចន្លោះខែមករា ដល់ខែតុលាឆ្នាំនេះ ប្រទេសនេះ មានកំនត់ត្រាករណីមនុស្សឃាតជិត ១.៩០០ បើប្រៀបធៀបទៅនឹងប្រហែល ១៤០០ករណី នៅឆ្នាំ ២០២០ នេះបើយោងតាមរដ្ឋាភិបាល។

ការដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល ៦០ ថ្ងៃ អនុញ្ញាតឱ្យរដ្ឋាភិបាល កេណ្ឌទាហាន និងប៉ូលីសចំនួន ៣.៦០០ នាក់ ដើម្បីល្បាតពន្ធនាគារចំនួន ៦៥ នៅទូទាំងប្រទេស។ លោក Lasso បានឲ្យដឹងថា ក្រុមប៉ូលីស ក៏នឹងដើរល្បាតតាមដងផ្លូវផងដែរ។

កាលពីព្រឹកថ្ងៃចន្ទ លោក Lasso ក៏បានតែងតាំងឧត្តមសេនីយ៍ចូលនិវត្តន៍ម្នាក់ ជារដ្ឋមន្ត្រីការពារជាតិថ្មីម្នាក់ ខណៈដែលប្រទេសនេះ ជួបវិបត្តិពន្ធនាគារដ៏ធំមួយ។ រហូតមកដល់ពេលនេះ នៅឆ្នាំ ២០២១ មានអ្នកទោស ២៣៨ នាក់ បានស្លាប់នៅក្នុងកុបកម្ម នេះបើតាមការផ្សាយរបស់ CNA/AFP នៅព្រឹកថ្ងៃអង្គារនេះ។