Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មីយ៉ាន់ម៉ា មិនចូលរួមក្នុងកិច្ចប្រជុំកំពូល បន្ទាប់ពីអាស៊ាន ដកមេយោធាចេញ

  • បោះពុម្ព

កិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចាប់ផ្តើមកាលពីថ្ងៃអង្គារ-ម្សិលមិញ ដោយគ្មានប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយយោធា បន្ទាប់ពីរបបយោធានេះ បានបដិសេធមិនបញ្ជូនអ្នកតំណាងម្នាក់ បន្ទាប់ពីការបដិសេធរបស់មេដឹកនាំរបស់ខ្លួន ចំពោះការមិនអើពើនឹងផែនទីផ្លូវសន្តិភាព ដែលបានព្រមព្រៀងកាលពី៦ខែមុន។

អាស៊ាន បាននិយាយថា ខ្លួន នឹងទទួលយកតំណាងមិនពាក់ព័ន្ធនឹងរឿងនយោបាយពីមីយ៉ាន់ម៉ា ប៉ុន្តែរបបយោធា បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងយល់ព្រមចំពោះតែមេដឹកនាំ ឬរដ្ឋមន្ត្រី ដែលចូលរួមប៉ុណ្ណោះ។ អវត្តមានរបស់មីយ៉ាន់ម៉ា មិនត្រូវបានលើកឡើងដោយប្រ៊ុយណេ ដែលជាប្រធានអាស៊ាន ឬអគ្គលេខាធិការនៃប្លុក ដែលមានសមាជិកទាំង 10 នៅឯការបើកកិច្ចប្រជុំតាមវីដេអូនោះទេ។

អាស៊ាន បានសម្រេចចិត្តដកចេញពីកិច្ចប្រជុំកំពូល នូវវត្តមានមេដឹកនាំរបបយោធាលោក Min Aung Hlaing ដែលបានដឹកនាំរដ្ឋប្រហារកាលពីថ្ងៃទី 1 ខែកុម្ភៈ ប្រឆាំងនឹងរដ្ឋាភិបាលជាប់ឆ្នោត ដោយសារការបរាជ័យរបស់លោក ក្នុងការបញ្ឈប់អរិភាព កម្មវិធីមនុស្សធម៌ និងចាប់ផ្តើមការសន្ទនាជាមួយគូប្រជែង ដូចដែលបានព្រមព្រៀងជាមួយអាស៊ាន កាលពីខែមេសា។

បន្ទាប់ពីកិច្ចប្រជុំរបស់មេដឹកនាំកាលពីថ្ងៃអង្គារ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Ismail Sabri Yaakob បាននិយាយនៅលើទំព័រ Twitter ថា លោក គាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តរបស់ប្រ៊ុយណេលើការតំណាងរបស់ប្រទេសមីយ៉ាន់ម៉ា ខណៈដែលសមភាគីថៃ លោក Prayut Chan-o-cha បាននិយាយថា ទំនាក់ទំនងរបស់អាស៊ានជាមួយមីយ៉ាន់ម៉ា មានសារៈសំខាន់សម្រាប់កេរ្តិ៍ឈ្មោះរបស់ខ្លួន និងជាការសាកល្បងរកដោះស្រាយរបស់ខ្លួន។

ការដក លោក Min Aung Hlaing ចេញពីកិច្ចប្រជុំ គឺជាការប្រមាថយ៉ាងធំធេងចំពោះរបបយោធា ហើយជាជំហានដ៏កម្រមួយដោយក្រុមក្នុងតំបន់ ដែលគេស្គាល់ថា ជាក្រមនៃការមិនជ្រៀតជ្រែក និងការចូលរួម នេះបើតាមការផ្សាយរបស់ CNA/Reuters កាលពីថ្ងៃអង្គារ-ម្សិលមិញ។