Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្សែងអ័ព្ទ បានបក់បោករដ្ឋធានីឥណ្ឌា ខណៈកម្រិតបំពុលបរិយាកាសកើនឡើង

  • បោះពុម្ព

ផ្ទៃមេឃ ស្រអាប់ដោយផ្សែងអ័ព្ទពណ៌ប្រផេះក្រាស់។ វិមាននានា និងអគារខ្ពស់ៗ លេបត្របាក់ដោយផ្ទាំងអ័ព្ទ។ មនុស្សម្នា ពិបាកក្នុងការដកដង្ហើម។

នៅក្នុងរដ្ឋធានីនៃប្រទេសឥណ្ឌា វាជាពេលវេលាផ្សែងអ័ព្ទនៃឆ្នាំ ជាថ្មីម្តងទៀត។ សន្ទស្សន៍គុណភាពខ្យល់របស់ទីក្រុង បានធ្លាក់ចូលទៅក្នុងប្រភេទ "អាក្រក់ខ្លាំង" កាលពីថ្ងៃអាទិត្យ-ម្សិលមិញ យោងតាម SAFAR ដែលជាទីភ្នាក់ងារឃ្លាំមើលបរិស្ថានដ៏សំខាន់របស់ប្រទេសឥណ្ឌា និងនៅក្នុងតំបន់ជាច្រើន កម្រិតនៃភាគល្អិតដ៏សាហាវ ឡើងដល់កម្រិតប្រហែល 6 ដងនៃសុវត្ថិភាពពិភពលោក។

រូបភាពពីផ្កាយរណបរបស់ NASA ក៏បានបង្ហាញពីតំបន់ទំនាបភាគខាងជើងនៃប្រទេសឥណ្ឌា ដែលគ្របដណ្តប់ដោយអ័ព្ទក្រាស់។ ក្នុងចំណោមទីក្រុងជាច្រើនរបស់ប្រទេសឥណ្ឌា ដែលមានបញ្ហាផ្លូវដង្ហើម ទីក្រុង New Delhi ជាប់ចំណាត់ថ្នាក់កំពូលគេ ជារៀងរាល់ឆ្នាំ។

វិបត្តិ កាន់តែជ្រៅ ជាពិសេសក្នុងរដូវរងារ នៅពេលដែលការដុតសំណល់ដំណាំក្នុងរដ្ឋជិតខាង ស្របពេលជាមួយនឹងសីតុណ្ហភាពត្រជាក់ជាងមុន ដែលបណ្តោលឪ្យមានផ្សែងពុល។ ផ្សែងនោះ បានធ្វើដំណើរទៅកាន់ទីក្រុង New Delhi ដែលនាំឱ្យមានការកើនឡើងនៃការបំពុលនៅក្នុងទីក្រុង ដែលមានប្រជាជនជាង 20 លាននាក់ និងធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើង នូវអ្វីដែលជាវិបត្តិសុខភាពសាធារណៈរួចទៅហើយ។

រដ្ឋាភិបាលក្រុង New Delhi កាលពីថ្ងៃសៅរ៍ បានបញ្ជាឱ្យបិទសាលារៀនរយៈពេលមួយសប្តាហ៍ និងការដ្ឋានសំណង់រយៈពេល 4 ថ្ងៃចាប់ពីថ្ងៃច័ន្ទ។ ការិយាល័យរដ្ឋាភិបាល ក៏ត្រូវបានប្រាប់ឱ្យផ្លាស់ប្តូរទៅធ្វើការពីផ្ទះ រយៈពេលមួយសប្តាហ៍ ដើម្បីកាត់បន្ថយចំនួនយានយន្តនៅលើដងផ្លូវ។

ការបំភាយឧស្ម័នពីរោងចក្រឧស្សាហកម្មនានា ដែលគ្មានបច្ចេកវិទ្យាគ្រប់គ្រងការបំពុល និងធ្យូងថ្ម ដែលជួយផលិតអគ្គិសនីភាគច្រើនរបស់ប្រទេស ត្រូវបានផ្សារភ្ជាប់ទៅនឹងគុណភាពខ្យល់មិនល្អនៅក្នុងតំបន់ទីក្រុងផ្សេងទៀត នេះបើតាមការផ្សាយរបស់ CNA/AP កាលពីថ្ងៃ អាទិត្យ-ម្សិលមិញនេះ។