Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តម្លៃប្រេងធ្លាក់ចុះ ចំពេលមានការភ័យខ្លាចនៃការជំរុញការផ្គត់ផ្គង់ តម្រូវការកាន់តែខ្សោយ

  • បោះពុម្ព

តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅថ្ងៃចន្ទនេះ ក្រោមសម្ពាធពីការរំពឹងទុកនៃការផ្គត់ផ្គង់ខ្ពស់ និងតម្រូវការធ្លាក់ចុះ។ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ 58 សេន ឬ 0.7 ភាគរយ មកនៅត្រឹម 81.59 ដុល្លារក្នុងមួយបារ៉ែល។

ប្រេងឆៅរបស់អាមេរិក West Texas Intermediate បានធ្លាក់ចុះ 58 សេន ឬ 0.7 ភាគរយ មកនៅត្រឹម 80.21 ដុល្លារក្នុងមួយបារ៉ែល។ ទីផ្សារទាំងពីរ បានធ្លាក់ចុះក្នុងរយៈពេល 3 សប្តាហ៍ចុងក្រោយនេះ ដែលរងផលប៉ះពាល់ដោយការឡើងថ្លៃនៃប្រាក់ដុល្លារ និងការរំពឹងទុកថា រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden អាចនឹងបញ្ចេញប្រេងពីទុនបម្រុងប្រេងជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ដើម្បីបន្ធូរតម្លៃ។

អ្នកវិភាគរបស់ធនាគារ ANZ បាននិយាយនៅក្នុងរបាយការណ៍មួយថា "សេតវិមាន បាននឹងកំពុងពិភាក្សាអំពីរបៀបដោះស្រាយអតិផរណាខ្ពស់ ដោយមន្ត្រីមួយចំនួន បានអំពាវនាវឱ្យកាត់បន្ថយទុនបម្រុងយុទ្ធសាស្ត្រ ឬបញ្ឈប់ការនាំចេញរបស់សហរដ្ឋអាមេរិក" ។

ក្រុមហ៊ុនថាមពលរបស់សហរដ្ឋអាមេរិកនៅសប្តាហ៍នេះ បានបន្ថែមឧបករណ៏ខួងប្រេង និងឧស្ម័នធម្មជាតិ សប្តាហ៍ទីបីជាប់ៗគ្នាស្របនឹងតម្លៃប្រេងឆៅ ដែលហក់ឡើងជិតដល់កម្រិតខ្ពស់រយៈពេលប្រាំពីរឆ្នាំ ដែលជំរុញឱ្យក្រុមហ៊ុនខួងយករ៉ែមួយចំនួន ត្រឡប់ទៅអណ្តូងវិញ។

ក្រុមហ៊ុនសេវាកម្មថាមពល Baker Hughes Co. បានឲ្យដឹងកាលពីថ្ងៃសុក្រថា កំណើនឧបករណ៏ខួងប្រេង និងឧស្ម័ន ជាសូចនាករដំបូងនៃទិន្នផលនាពេលអនាគត បានកើនឡើងពី 6 ទៅ 556 ក្នុងសប្តាហ៍ ដល់ថ្ងៃទី 12 ខែវិច្ឆិកា ដែលជាកម្រិតខ្ពស់បំផុត ចាប់តាំងពីខែមេសា ឆ្នាំ 2020 ។

ទន្ទឹមនឹងនេះ អង្គការនៃប្រទេសនាំចេញប្រេង (OPEC) កាលពីសប្តាហ៍មុន បានកាត់បន្ថយការព្យាករណ៍តម្រូវការប្រេងពិភពលោកសម្រាប់ត្រីមាសទី 4 ត្រឹម 330,000 បារ៉ែលក្នុងមួយថ្ងៃ ពីការព្យាករណ៍កាលពីខែមុន ដោយសារតម្លៃថាមពលឡើងខ្ពស់ រារាំងការស្ទុះងើបសេដ្ឋកិច្ចពីជំងឺរាតត្បាតកូវីដ-១៩ នេះបើតាមការផ្សាយរបស់ CNA/Reuters នៅព្រឹកថ្ងៃចន្ទនេះ។