Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិនមើលឃើញការឆ្លងរាលដាល កាន់តែឆាប់រហ័សនៃកូវីដ១៩ Delta នៅទីក្រុង Dalian

  • បោះពុម្ព

(ប៉េកាំង)៖ ចិនកំពុងតែបន្តព្យាយាមគ្រប់គ្រង រលកឆ្លងរាលដាល COVID-19 ដែលបង្កឡើងដោយវីរុសបំប្លែងខ្លួន Delta ជាហេតុនាំឲ្យវាមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ ស្របពេលដែលជំងឺនេះ បានរាតត្បាតយ៉ាងឆាប់រហ័ស នៅឯទីក្រុង Dalian ភាគឦសានប្រទេស។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ រយៈពេលជិតមួយខែមកនេះ ករណីឆ្លងក្នុងស្រុកសរុបចំនួន ១,៣០៨នាក់ ត្រូវបានរាយការណ៍ នៅក្នុងប្រទេសចិន។

តួលេខនេះគឺ លើសពីករណីឆ្លងសរុប ១,២៨០នាក់ ដែលត្រូវបានរាយការណ៍ កំលុងរលងឆ្លងរាលដាលកាលពីលើកមុន រួចស្រេចទៅហើយ។ ដូច្នេះហើយ វាគឺជាការឆ្លង COVID-19 ប្រភេទ Delta ដែលមានធ្ងន់ធ្ងរបំផុតសម្រាប់ប្រទេសចិន ដោយតំបន់ចំនួន២១ បានរងការប៉ះពាល់។

ទោះស្ថានការណ៍ បើធៀបនឹងប្រទេសដទៃផ្សេងទៀត គឺមិនសូវអាក្រក់ខ្លាំងក៏ដោយ អាជ្ញាធរចិនមិនបានបន្ធូរដៃបន្តិចឡើយ ក្នុងការគ្រប់គ្រងរលកឆ្លងរាលដាលចុងក្រោយនេះ។ តំបន់ជាច្រើនរបស់ចិន អាចគ្រប់គ្រងវាបាន ក្នុងពេលត្រឹមប៉ុន្មានសប្តាហ៍ ក្រោយចាត់វិធានការយ៉ាងតឹងរ៉ឹង។

យ៉ាងណាមិញ ទីក្រុង Dalian ដែលនៅភាគឦសានប្រទេសចិន កំពុងបន្តប្រឈមនឹងការឆ្លងកាន់តែរហ័សឡើងៗ។ គិតចាប់តាំងពីរកឃើញ ករណីដំបូង នៅថ្ងៃទី០៤ ខែវិច្ឆិកា ទីក្រុងដែលមានមនុស្សរស់នៅ៧.៥លាននាក់នេះ បានរាយការណ៍ករណីឆ្លងប្រចាំថ្ងៃជាមធ្យម ២៤នាក់ ដែលច្រើនជាងទីក្រុងចិនផ្សេងៗទៀត។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ចិនបានរាយការណ៍ករណីឆ្លងសរុបនៃ COVID-19 ចំនួន៩៨,៣១៥នាក់ និងស្លាប់ ៤,៦៣៦នាក់៕

ដកស្រង់ពី៖ Fresh News