Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រុស្ស៉ីចាប់ផ្តើមប្រគល់ ប្រព័ន្ធការពារមីស៉ីល S-400 ឲ្យឥណ្ឌា

  • បោះពុម្ព

 (ម៉ូស្គូ)៖ លោក ឌីមីទ្រី ស៊ូហ្គេវ (Dmitry Shugaev) នាយកស្ថាប័នទទួលបន្ទុកកិច្ចសហប្រតិបត្តិការបច្ចេកទេស-យោធារុស្ស៉ី បានឲ្យដឹងថា ប្រទេសរុស្ស៉ីបានចាប់ផ្តើមប្រគល់ ប្រព័ន្ធមីស៉ីលការពារដែនអាកាស S-400 ឈុតដំបូងឲ្យដល់ប្រទេសឥណ្ឌាហើយ។

នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នៅថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ លោក Dmitry Shugaev បានបង្ហើបឲ្យដឹងពីដំណឹងខាងលើ នៅក្នុងកម្មវិធីពីព័រណ៍យន្តហោះឆ្នាំ២០២១ នៅទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម ហើយលោកបានបន្ថែមថា ដំណើរការប្រគល់នេះ ត្រូវរំពឹងថានឹងចប់រួចរាល់ទាំងស្រុងតែម្ដង នៅចុងខែធ្នូ ឆ្នាំ២០២១នេះ។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌា បានចុះហត្ថលេខាទិញប្រព័ន្ធមីស៉ីល S-400 ក្នុងតម្លៃជាង ៥ពាន់លានដុល្លារ ពីប្រទេសរុស្ស៉ី កាលពីឆ្នាំ២០២៨ ចំពេលមានការគំរាមកំហែងដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក លើបណ្តាប្រទេសទាំងឡាយណា ដែលហ៊ានចុះកិច្ចព្រមព្រៀងការពារជាតិ ជាមួយរុស្ស៉ី៕

ដកស្រង់ពី៖ Fresh News