Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឡាវសម្រេចអនុវត្តវិធានការរឹតត្បិតបន្តទៀត ចំពោះមុខការឆ្លងរាតត្បាតកូវីដ-១៩ ដែលនៅតែធ្ងន់ធ្ងរ

  • បោះពុម្ព

 (វៀងច័ន្ទ)៖ ឆ្លើយតបនឹងកំណើននៃករណីឆ្លងជំងឺ COVID-19 ដែលនៅតែបន្តស្ថិតក្នុងកម្រិតខ្ពស់នៅឡើយនោះ រដ្ឋាភិបាលឡាវបានសម្រេចឲ្យបន្តអនុវត្ត វិធានការរឹតត្បិតទូទាំងប្រទេសទៅមុខទៀត រហូតដល់មានការជូនដំណឹងឡើងវិញ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

អនុប្រធានការិយាល័យនាយករដ្ឋមន្ត្រីឡាវ លោក ធីបផាកន ចន្ថាវង្សា (Thipphakone Chanthavongsa) បានប្រាប់ក្នុងសន្និសីទសារព័ត៌មានមួយ នៅរដ្ឋធានីវៀងច័ន្ទ កាលពីថ្ងៃអាទិត្យម្សិលមិញនេះថា ការសម្រេចចិត្តដូចខាងលើនេះ ក៏ព្រោះតែប្រទេសឡាវបាននិងកំពុងមើលឃើញ ករណីឆ្លងរាតត្បាតជំងឺ COVID-19 នៅតែបន្តកើនឡើងតាមបណ្តាខេត្តនានា ជាពិសេសគឺរដ្ឋធានីវៀងច័ន្ទ។

លោក ធីបផាកន បានបន្តទៀតថា ករណីឆ្លងភាគច្រើនត្រូវបានអាជ្ញាធរកត់ត្រា ពីតំបន់ដែលមានប្រជាជនរស់នៅច្រើន ដោយសារតែការចូលរួមពិធីជួបជុំនានាក្នុងសង្គម, ការិយាល័យ, អង្គការ និងនៅក្នុងក្រុមគ្រួសារដែលមានសមាជិកច្រើនជាដើម។

ដោយឡែកច្រកព្រំដែននានារបស់ឡាវក៏នៅតែបន្តបិទ និងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងផងដែរ ខណៈការជួបប្រជុំ និងសន្និសីទនានា ដែលមានការប្រមូលផ្តុំមនុស្សចាប់ពី ៥០នាក់ឡើងទៅត្រូវបានហាមឃាត់ បូករួមទាំងពិធីបុណ្យសាសនា និងសកម្មភាពផ្សេងៗទៀត។

គួរបញ្ជាក់ថា នៅថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកានេះ ឡាវបានប្រកាសរកឃើញអ្នកឆ្លង COVID-19 ថ្មីៗចំនួន ៨២៦នាក់ទៀត ដែលនាំឲ្យករណីឆ្លងសរុបកើនឡើងដល់ ៥៥,០១៨នាក់ ខណៈចំនួនអ្នកស្លាប់វិញបានកើនដល់ ១០៤នាក់ហើយ បន្ទាប់ពីអ្នកស្លាប់ ០៥នាក់ទៀត ត្រូវបានបូកបញ្ចូលនៅក្នុងថ្ងៃដដែលនេះ៕

ដកស្រង់ពី៖ Fresh News