Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតីរុស្សី បានទទួលវ៉ាក់សាំងដូសជំរុញ COVID-19

  • បោះពុម្ព

 ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃអាទិត្យ (២១ វិច្ឆិកា) ថា លោកបានចាក់វ៉ាក់សាំង COVID-19 ដូសលើកទី៣ ខណៈប្រទេសនេះ កំពុងតស៊ូជាមួយនឹងរលកថ្មីៗនៃមេរោគឆ្លងនេះ។

លោក ថ្លែងនៅលើប៉ុស្តិ៍ទូរទស្សន៍រដ្ឋ Rossiya 24 ដោយធានាដល់ទស្សនិកជនថា ការចាក់វ៉ាក់សាំង Sputnik របស់លោក មិនមានការឈឺចាប់ទេ ហើយថា "លោក បានចាក់វារួចហើយ កាលពី២ម៉ោងមុន" ។

អាជ្ញាធររុស្សី កំពុងព្យាយាមបញ្ចុះបញ្ចូលប្រជាជនខ្លួន ឱ្យទទួលថ្នាំបង្ការប្រឆាំងនឹងជំងឺកូវីដ-១៩ ទោះបីជារលកថ្មីៗនៃមេរោគឆ្លងនេះ កំពុងសម្លាប់មនុស្សក្នុងចំនួនកំណត់ត្រាជារៀងរាល់ថ្ងៃក៏ដោយ។ ទោះបីជាប្រទេសរុស្ស៊ី មានវ៉ាក់សាំងជាច្រើន ដែលផលិតដោយខ្លួនឯងក៏ដោយ មានតែ 36.7 ភាគរយនៃចំនួនប្រជាជនប៉ុណ្ណោះ ដែលត្រូវបានចាក់វ៉ាក់សាំងពេញលេញ នេះបើយោងតាមគេហទំព័រ Gogov ដែលតាមដានទិន្នន័យ។

លោក Putin ដែលនិយាយថា លោក ប្រឆាំងនឹងការចាក់ថ្នាំបង្ការជាចាំបាច់ក្នុងលក្ខណះសកល ទោះជាយ៉ាងនេះក្តី ក៏បានគាំទ្រវិធានការ ដែលបានធ្វើឡើងនៅក្នុងតំបន់មួយចំនួនសម្រាប់ប្រភេទមនុស្សជាក់លាក់។ ដូច្នេះហើយ ក្នុងខែមិថុនា អាជ្ញាធរទីក្រុងមូស្គូ បាននិយាយថា ការចាក់វ៉ាក់សាំងជាកាតព្វកិច្ចសម្រាប់អ្នក ដែលធ្វើការក្នុងវិស័យសេវាកម្ម។

រហូតមកដល់ពេលនេះ ប្រទេសរុស្ស៊ី មានកំណត់ត្រាជាផ្លូវការនូវករណីឆ្លង COVID-19 ច្រើនជាង ៩.៣ ករណី និងមានអ្នកស្លាប់ជាង ២៦៤,០០០ នាក់ ដែលធ្វើឱ្យខ្លួនក្លាយជាប្រទេសដែលរងគ្រោះខ្លាំងជាងគេនៅអឺរ៉ុប នេះបើតាមការផ្សាយរបស់ CNA/AFP នៅព្រឹកថ្ងៃចន្ទនេះ។