Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការប៉ះទង្គិចគ្នា បានកើតឡើងនៅទីក្រុង Brussels ក្នុងការតវ៉ាជុំវិញការរឹតបន្តឹង COVID-19

  • បោះពុម្ព

ប៉ូលីស និងបាតុករ បានប៉ះទង្គិចគ្នានៅតាមដងផ្លូវនៃទីក្រុង Brussels ប្រទេសបែលហ្សិកកាលពីថ្ងៃអាទិត្យ (២១ វិច្ឆិកា) ក្នុងបាតុកម្មជុំវិញការរឹតត្បិត COVID-19 របស់រដ្ឋាភិបាល ដោយប៉ូលិស បានបាញ់ កាណុងទឹក និងឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមបាតុករ ដែលគប់ដុំថ្ម និងគ្រាប់បែកផ្សែង។

មនុស្សប្រហែល 35,000 នាក់ បានចូលរួមក្នុងបាតុកម្ម ដែលបានចាប់ផ្តើមដោយសន្តិវិធី មុនពេលអំពើហិង្សាផ្ទុះឡើង។ អ្នកកាសែតរ៉យទ័រ បាននិយាយថា ក្រុមអ្នកតវ៉ាពាក់អាវខ្មៅ បានគប់ដុំថ្មដាក់ប៉ូលិស ខណៈប៉ូលីស បាញ់កាណុងទឹកនៅចំណុចប្រសព្វដ៏សំខាន់ នៅមុខទីស្នាក់ការគណៈកម្មាធិការសហភាពអឺរ៉ុប។

កាសែត Le Soir បានផ្សាយថា ក្រុមអ្នកតវ៉ា ក៏បានគប់គ្រាប់បែកផ្សែង និងកាំជ្រួចផងដែរ។ តែ ស្ថានភាព បានស្ងប់ស្ងាត់នៅពេលក្រោយ។

ប្រទេសបែលហ្ស៊ិក បានបន្តឹងការរឹតត្បឹតលើមេរោគឆ្លងរបស់ខ្លួន កាលពីថ្ងៃពុធ ដោយតម្រូវឱ្យប្រើប្រាស់ម៉ាសកាន់តែទូលំទូលាយ និងពង្រឹងការងារពីផ្ទះ ខណៈដែលករណីឆ្លង បានកើនឡើងនៅក្នុងរលកទីបួននៃ COVID-19 របស់ប្រទេស។

អំពើហឹង្សា ក៏បានផ្ទុះឡើងស្រដៀងគ្នានៅក្នុងប្រទេសហូឡង់-ដែលnOជិតខាងបែលហ្ស៊ិក ក្នុង ប៉ុន្មានថ្ងៃថ្មីៗនេះដែរ។ កាលពីថ្ងៃសុក្រ ប៉ូលីសនៅទីក្រុង Rotterdam បានបើកការបាញ់ប្រហារទៅលើហ្វូងមនុស្ស នេះបើតាមការផ្សាយរបស់ CNA/Reuters នៅព្រឹកថ្ងៃចន្ទនេះ។