Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាមេរិកណែនាំប្រជាជនកុំឲ្យធ្វើដំណើរទៅ អាល្លឺម៉ង់និងដាណឺម៉ាក ដោយសារការកើនឡើងវិញ នៃករណីឆ្លងកូវីដ១៩

  • បោះពុម្ព

  (វ៉ាស៉ីនតោន)៖ មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងសហរដ្ឋអាមេរិក (CDC) នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានចេញសេចក្ដីណែនាំ កុំឱ្យប្រជាពលរដ្ឋរបស់ខ្លួន ធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ និងដាណឺម៉ាក ដោយសារតែការកើនឡើងវិញ នៃករណីឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសទាំង២។

នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

មជ្ឈមណ្ឌល CDC អាមេរិក បាននិយាយថា ប្រជាពលរដ្ឋគួរចៀសវាង ការធ្វើដំណើរទៅកាន់ប្រទេសអឺរ៉ុបទាំង២ ដែលត្រូវបានបញ្ចូលទៅក្នុង «កម្រិតប្រកាសអាសន្នទី៤» ដែលជាកម្រិតប្រកាសអាសន្នជំងឺ COVID-19 ខ្ពស់បំផុត ហើយប្រសិនបើអ្នកណា ដែលត្រូវតែធ្វើដំណើរទៅកាន់ទីនោះ គួរតែត្រូវបានចាក់វ៉ាក់សាំងឱ្យបានពេញលេញ (ចំនួន ០២ដូស) ជាមុនសិន។

គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ CDC អាមេរិក បានបញ្ជូលប្រទេសប្រហែល៧៥ហើយ នៅជុំវិញពិភពលោក ទៅក្នុងបញ្ជីប្រកាសអាសន្នកម្រិតទី៤ របស់ខ្លួន ដែលប្រទេសទាំងនោះ បានកត់ត្រាអ្នកឆ្លងជំងឺ COVID-19 ច្រើនជាង ៥០០នាក់ក្នុងចំណោមប្រជាជនចំនួន ១០០,០០០នាក់ ក្នុងរយៈពេល ២៨ថ្ងៃចុងក្រោយនេះ៕

ដកស្រង់ពី៖ Fresh News