Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុតចិនចេញមុខព្រមានអាមេរិក បន្ទាប់ពីការចល័តនាវាចម្បាំងបំពាក់មីស៊ីល ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដ៏រសើប

  • បោះពុម្ព

(ប៉េកាំង)៖ ទីក្រុងប៉េកាំងបានប្តេជ្ញា ចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីទប់ទល់នឹងការបង្កហេតុនានា ដែលគំរាមកំហែងដល់អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ប្រទេសចិន បន្ទាប់ពីនាវាពិឃាត ម៉ៃលៀស (Milius) របស់សហរដ្ឋអាមេរិក បានចល័តឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃអង្គារនេះ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នារសៀលថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។ លោក ស៊ី យី (Shi Yi) អ្នកនាំពាក្យទីបញ្ជាការយោធាភាគខាងកើត នៃកងទ័ពរំដោះប្រជាជនចិន (PLA) បានថ្លែងថា «ការបោះជំហានរបស់សហរដ្ឋអាមេរិក កំពុងបង្កហានិភ័យផ្នែកសន្តិសុខ និងធ្វើឱ្យខូចដល់ស្ថិរភាពក្នុងតំបន់។

កង ទ័ព ចិនបាននិង កំពុង តាម ដានយ៉ាងដិតដល់ ចំពោះសកម្មភាព របស់ នាវា ពិឃាត (Milius) ខាងលើនេះ»។

គួរបញ្ជាក់ថា នាវាចម្បាំង-កម្ទេចមីស៊ីលរបស់សហរដ្ឋអាមេរិកមួយគ្រឿង ដែលស្ថិតក្នុងលំដាប់ថ្នាក់ អាលីច ប៊ឺក (Arleigh Burke) ឈ្មោះ ម៉ៃលៀស (Milius) ត្រូវបានបញ្ជាឲ្យចល័តក្នុងដែនទឹកអន្តរជាតិ ឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ កាលពីព្រឹកថ្ងៃអង្គារនេះតែម្តង។

យោធាអាមេរិកបានអះអាងថា «ការចល័តនាវាឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ គឺបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះសេរីភាព និងការបើកចំហនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

យោធាសហរដ្ឋអាមេរិកតែងតែធ្វើការហោះហើរ (យន្តហោះ), ចល័ត (នាវា) និងបើកប្រតិបត្តិការនៅគ្រប់ទីកន្លែង ដែលច្បាប់អន្តរជាតិអនុញ្ញាត»។

កាលពីថ្ងៃតុលាកន្លងទៅថ្មីៗនេះ ប្រទេសចិនក៏បានប្រកាសថ្កោលទោសសហរដ្ឋអាមេរិក និងប្រទេសកាណាដាផងដែរ ចំពោះការចល័តនាវាចម្បាំងរៀងៗខ្លួន ឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់។ប្រទេសចិនបានហៅទង្វើបែបនេះថា «ជាការគំរាមកំហែងដល់ស្ថិរភាព និងសន្តិភាពក្នុងតំបន់»៕

ដកស្រង់ពី៖ Fresh News