Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសចិន សន្យាផ្តល់វ៉ាក់សាំង COVID-19 ចំនួន 1 ពាន់លានបន្ថែមទៀតសម្រាប់ទ្វីបអាហ្រ្វិក

  • បោះពុម្ព

 ប្រធានាធិបតី ស៊ី ជីនពីង បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិន នឹងផ្តល់វ៉ាក់សាំង COVID-19 ចំនួន 1 ពាន់លានដូសទៀតទៅកាន់ទ្វីបអាហ្រ្វិក និងលើកទឹកចិត្តក្រុមហ៊ុនចិន ឱ្យបណ្តាក់ទុនមិនតិចជាង 10 ពាន់លានដុល្លារនៅក្នុងទ្វីបមួយនេះ ក្នុងរយៈពេល 3 ឆ្នាំខាងមុខ។

ប្រទេសនេះ បានផ្គត់ផ្គង់ជិត 200 លានដូសដល់ទ្វីបអាហ្រ្វិករួចហើយ ដែលអត្រាការចាក់ថ្នាំបង្ការ បានធ្លាក់ចុះ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងលើការរីករាលដាលនៃវ៉ារ្យ៉ង់ថ្មី Omicron ដែលត្រូវបានកំណត់អត្តសញ្ញាណដំបូងនៅអាហ្វ្រិកខាងត្បូង។

លោក Xi បាននិយាយថា វ៉ាក់សាំងចំនួន 600 លានដូស នឹងត្រូវបានបរិច្ចាគ ហើយ 400 លានដូសទៀត នឹងត្រូវបានផ្តល់តាមរយៈមធ្យោបាយផ្សេងទៀត ដូចជាការផលិតរួមគ្នា ដោយក្រុមហ៊ុនចិន និងបណ្តាប្រទេសនៅអាហ្វ្រិក ដែលពាក់ព័ន្ធ។

លោក បាននិយាយថា ប្រទេសចិនក៏នឹងសាងសង់គម្រោងសុខភាពចំនួន 10 នៅអាហ្វ្រិក និងបញ្ជូនអ្នកជំនាញសុខភាពចំនួន 1,500 នាក់ផងដែរ។ នៅក្នុងសុន្ទរកថាតាមរយៈតំណភ្ជាប់វីដេអូ នៅឯការបើកវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក លោក Xi បាននិយាយថា មជ្ឈមណ្ឌលប្រាក់ yuan ឆ្លងព្រំដែនចិន-អាហ្វ្រិក នឹងត្រូវបានបង្កើតឡើង ដើម្បីផ្តល់ឱ្យស្ថាប័នហិរញ្ញវត្ថុអាហ្រ្វិកនូវខ្សែឥណទានចំនួន 10 ពាន់លានដុល្លារអាមេរិក ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេ។

ប្រទេសចិន នឹងផ្តល់ហិរញ្ញប្បទានពាណិជ្ជកម្មចំនួន 10 ពាន់លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការនាំចេញរបស់អាហ្វ្រិក បង្កើតតំបន់សម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋ-កិច្ច និងសាងសង់សួនឧស្សាហកម្មចិន-អាហ្វ្រិក។

ការប្រកាសនេះ កើតឡើង ចំពេលដែលមានការរិះគន់លើកិច្ចព្រមព្រៀងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ទំនិញរបស់ប្រទេសចិន ដែលអ្នកជំនាញខ្លះ និយាយថា ជាប្រទេស ដែលមានបំណុលមិនមាននិរន្តរភាព។

ប្រធានាធិបតីអាហ្រ្វិកខាងត្បូង Cyril Ramaphosa តាមរយៈតំណភ្ជាប់វីដេអូ ក៏បានថ្លែងអំណរគុណដល់ប្រទេសចិន សម្រាប់ការគាំទ្ររបស់ខ្លួន ហើយបាននិយាយថា សេដ្ឋកិច្ចនៅអាហ្វ្រិក គួរតែអាចផលិតវ៉ាក់សាំង COVID-19 បាន នេះបើតាមការផ្សាយរបស់ CNA/Reuters នៅព្រឹក ថ្ងៃអង្គារនេះ។