Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិនរកឃើញអ្នកឆ្លងកូវីដ-១៩ «៩១នាក់ទៀត» ខណៈកំពុងទប់ទល់ការផ្ទុះជំងឺនេះ នៅតំបន់ភាគខាងជើង

  • បោះពុម្ព

 (ប៉េកាំង)៖ ប្រទេសចិននៅថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ក្នុងសហគមន៍ថ្មីៗចំនួន ៩១ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុត គិតចាប់តាំងពីថ្ងៃទី០២ ខែវិច្ឆិកា ខណៈដែលប្រទេសនេះ កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងជាថ្មី នៅតំបន់ភាគខាងជើងប្រទេស។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ ទិន្នន័យពីគណៈកម្មការសុខភាពជាតិចិន (NHC) បានឱ្យដឹងថា ករណីឆ្លងជំងឺ COVID-19 ទាំង ៩១ករណីខាងលើ ត្រូវបានរាយការណ៍ចេញតំបន់ស្វយ័ត អ៊ីនណឺ ម៉ុងហ្គោលី (Inner Mongolia) ភាគខាងជើងប្រទេសចិន។

តំបន់ស្វយ័ត Inner Mongolia បានកត់ត្រានូវករណីឆ្លងក្នុងសហគមន៍សរុបចំនួន ១៣២ករណី ក្នុងចន្លោះពីថ្ងៃទី២៨ ខែវិច្ឆិកាដល់ថ្ងៃទី៣០ ខែវិច្ឆិកា ដែលច្រើនជាង ៧០ភាគរយនៃករណីទាំងនោះ ត្រូវបានរកឃើញនៅក្នុងទីក្រុង Manzhouli ដែលជាទីក្រុងតូចមួយនៅជាប់ព្រំដែនជាមួយប្រទេសរុស្ស៊ី។

ការកើនឡើងវិញចុងក្រោយបង្អស់នៃករណីឆ្លងជំងឺ COVID-19 បានកើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីតំបន់ស្វយ័ត Inner Mongolia បានរកឃើញចង្កោមករណីឆ្លង ដែលជាផ្នែកមួយនៃការផ្ទុះឡើងនៃវីរុសបំប្លែងខ្លួន Delta ដ៏ធំបំផុតរបស់ប្រទេសចិន នៅចន្លោះពាក់កណ្តាលខែតុលា និងពាក់កណ្តាលខែវិច្ឆិកា។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសចិនបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៩៨,៨២៤ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ៤,៦៣៦នាក់ និងអ្នកជាសះស្បើយចំនួន ៩៣,៣២០នាក់៕

ដកស្រង់ពី៖ Fresh News