Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទឹកភ្លៀង បង្កជាទឹកជំនន់ និងបាក់ដីនៅវៀតណាម

  • បោះពុម្ព

 អាជ្ញាធរវៀតណាម បាននិយាយនូថា ភ្លៀងធ្លាក់ខ្លាំង ដែលបានបង្កជាទឹកជំនន់ និងការរអិលបាក់ដីនៅភាគកណ្តាលប្រទេសវៀតណាម បានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ 18 នាក់ បាត់ខ្លួន ហើយអ្នកខ្លះ អាចទំនងជាបាត់បង់ជីវិត ដោយផ្ទះត្រូវបានបំផ្លាញ និងផ្លូវថ្នល់រងការខូចខាត។

រដ្ឋាភិបាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទោះជាយ៉ាងណាក៏ដោយ ភ្លៀងបានស្រកចុះ ហើយកិច្ចខិតខំប្រឹងប្រែង កំពុងដំណើរការស្វែងរកអ្នកបាត់ខ្លួន។ ផ្លូវជាតិមួយចំនួន ផ្លូវអន្តរខេត្ត និងផ្លូវក្នុងស្រុក ត្រូវបានបិទដោយផ្នែក។

រូបភាពនៅលើគេហទំព័រព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ បង្ហាញពីទឹកហូរយ៉ាងលឿន ទឹកលាយភក់ពណ៌ត្នោត មានមនុស្សជិះទូកលើផ្លូវលិចទឹក ឬដើរកាត់ទឹកខ្ពស់ត្រឹមចង្កេះ ខ្លះរុញម៉ូតូជាប់ផុង។ ទីប្រជុំជនឆ្នេរ Phu Yen, Binh Dinh និងខេត្តដែលដាំកាហ្វេសំខាន់របស់វៀតណាម Dak Lak បានទទួលរងផលប៉ះពាល់ខ្លាំងជាងគេ។

ទឹកជំនន់ បានជន់លិចវាលស្រែចំនួន 780 ហិកតា បើទោះបីជាមិនទាន់មានរបាយការណ៍អំពីការខូចខាតដល់កសិដ្ឋានកាហ្វេក៏ដោយ។ វៀតណាម ងាយនឹងមានព្យុះ និងទឹកជំនន់ដោយសារឆ្នេរសមុទ្រវែងរបស់ខ្លួន។

គ្រោះធម្មជាតិ ដែលភាគច្រើនជាទឹកជំនន់ និងការរអិលបាក់ដីពីព្យុះ - បានសម្លាប់មនុស្ស 378 នាក់កាលពីឆ្នាំមុន។ មជ្ឈមណ្ឌលឧតុនិយមជាតិ បានឲ្យដឹងថា មានឱកាសតិចណាស់ ដែលតំបន់ងាយរងគ្រោះដោយទឹកជំនន់របស់ប្រទេសវៀតណាម រួមទាំងខេត្តជាប់មាត់សមុទ្រ និងភាគខាងជើង នឹងមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅចុងឆ្នាំនេះ នេះបើតាមការផ្សាយរបស់ CNA/Reuters ។