Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យោធាមីយ៉ាន់ម៉ា៖ ការផ្តន្ទាទោសលោកស្រី ស៊ូ ជី មានន័យថា «គ្មាននរណាម្នាក់អាច អង្គុយលើច្បាប់បានឡើយ

  • បោះពុម្ព

(ណៃពិដោ)៖ មន្ត្រីជាន់ខ្ពស់ម្នាក់នៃរបបយោធាមីយ៉ាន់ម៉ា បានថ្លែងនៅថ្ងៃអង្គារនេះថា ការផ្តន្ទាទោសលោកស្រី អោង សាន ស៊ូ ជី ដាក់ពន្ធនាគារ គឺជាការបង្ហាញយ៉ាងច្បាស់ថា «គ្មាននរណាម្នាក់អាចអង្គុយនៅពីលើច្បាប់បានឡើយ» ហើយការស្នើឲ្យបន្ធូរបន្ថយទោសលោកស្រី ពីសំណាក់លោក មីន អោង ហ្លេង វិញនោះ គឺឈរលើគោលការណ៍ «មនុស្សធម៌»។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃអង្គារ ទី០៧ ខែធ្នូ ឆ្នាំ២០២១។ លោក ម៉ង ម៉ង អន (Maung Maung Ohn) ដែលត្រូវជារដ្ឋមន្ត្រីក្រសួងព័ត៌មាន នៃរដ្ឋាភិបាលបណ្តោះអាសន្ននៅមីយ៉ាន់ម៉ា បានថ្លែងនៅថ្ងៃអង្គារនេះថា «គ្មាននរណាម្នាក់ អាចអង្គុយពីលើច្បាប់ឡើយ។ ប្រព័ន្ធយុត្តិធម៌នៅមីយ៉ាន់ម៉ា គឺគ្មានភាពលម្អៀង»។

ខាងលើនេះ គឺជាការធ្វើសន្និសីទសារព័ត៌មាន ដ៏កម្របំផុតមួយ គិតចាប់តាំងពីអតីតរដ្ឋាភិបាលលោកស្រី ស៊ូ ជី ត្រូវបានទម្លាក់ចេញពីអំណាចកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រៅពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន, រដ្ឋមន្ត្រីវិនិយោគរបស់មីយ៉ាន់ម៉ា ក៏បានធ្វើសន្និសីទសារព័ត៌មានមួយផងដែរនៅក្នុងថ្ងៃដដែល ដើម្បីបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាពេលនេះ កំពុងឈានទៅរកស្ថិរភាពវិញហើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ តុលាការមីយ៉ាន់ម៉ាសម្រេចកាត់ក្តីឲ្យលោកស្រី អោង សាន ស៊ូ ជី ជាប់ពន្ធនាគារយៈពេល ៤ឆ្នាំ ក្រោមបទល្មើសញុះញង់ឲ្យមានការបះបោរប្រឆាំងយោធា និងបំពានច្បាប់គ្រប់គ្រងជំងឺ COVID-19។

ទោះជាយ៉ាងនេះក្តី នៅយប់ថ្ងៃចន្ទដដែល លោក មីន អោង ហ្លេង ក៏ស្រាប់តែបានស្នើឲ្យបន្ធូរបន្ថយទោសរបស់លោកស្រី ស៊ូ ជី និងអតីតប្រធានាធិបតីមីយ៉ាន់ម៉ា លោក វីន ម្យីនត៍ (Win Myint) ដែលត្រូវជាប់ពន្ធនាគារ ០៤ឆ្នាំដូចគ្នា ឲ្យនៅសល់ត្រឹម ០២ឆ្នាំវិញ៕

ដកស្រង់ពី៖ Fresh News