Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិនជំរុញឲ្យ អាម៉េរិក និងជប៉ុន កុំទាញយក បញ្ហាកោះដាវយុ ចូលទៅសន្ធិ សញ្ញាទ្វេភាគី

  • បោះពុម្ព

ប៉េកំាង៖ នៅថ្ងៃពុធ ប្រទេសចិន បានជំរុញឲ្យ សហរដ្ឋអាម៉េរិក និងប្រទេស ជប៉ុន កុំទាញយកបញ្ហា កោះដាវយុ ចូលទៅក្នុង សន្ធិសញ្ញា សន្តិសុខទ្វេភាគី ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅ ថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០១៥ បានឲ្យដឹងដោយ ផ្អែកតាមការលើកឡើង របស់លោក ហុង ឡេ អ្នកនាំពាក្យក្រសួងការ បរទេសចិន ឆ្លើយតបទៅនឹង សំណួរពាក់ព័ន្ធ នឹងការលើកឡើង របស់ ប្រធានាធិបតីអាម៉េរិក បារ៉ាក់ អូបាម៉ាថា បញ្ហារបស់ កោះដាវយុ គឺមានស្រាប់ នៅក្នុងសន្ធិសញ្ញា សន្តិសុខ រវាងអាម៉េរិក និងជប៉ុន ។

ការលើកឡើង របស់លោក អូបាម៉ា នៅក្នុងសន្និសីទសារ ព័ត៌មាននោះ ធ្វើឡើងបន្ទាប់ពីលោក បានពិភាក្សា ការងារ ជាមួយនាយករដ្ឋមន្រ្តី ជប៉ុនលោក ហ្ស៊ិនស៊ូ អាបេ នៅសេតវិមាន កាលពីថ្ងៃអង្គារ ។ អ្នកនាំពាក្យលោក ហុង ឡេ បានបន្តថា «គ្មានបញ្ហាអ្វី ដែលត្រូវលើក យកមកនិយាយ ឬក៏ធ្វើបន្តទៀតដែរ ។ ជាការពិតណាស់ កោះដាវយុ ជាកម្មសិទ្ធិ របស់ប្រទេសចិន គឺមិនអាចផ្លាស់ប្តូរ បានឡើយ ហើយកោះនេះក៏ ស្ថិតនៅក្នុងបូរណភាព ទឹកដីរបស់ចិនផងដែរ » ។

លោក ហុង បានជំរុញអាមេរិក ឱ្យទទួលយក អាកប្បកិរិយា ទទួលខុសត្រូវ និងរក្សា ការសន្យា របស់ខ្លួនក្នុងការ ជំហរអព្យាក្រឹត លើបញ្ហា អធិបតេយ្យភាព ទឹកដី ។ សហរដ្ឋអាមេរិក គួរតែធ្វើសកម្មភាព នៅក្នុងលក្ខណៈ ប្រុងប្រយ័ត្ន មួយដើម្បីដើរតួនាទីស្ថាបនា នៅលើសន្តិភាព និងស្ថិរភាព ក្នុងតំបន់ ។

អាម៉េរិក និងជប៉ុន មិនមែនជាភាគី ដែលព្រួយបារម្ភ នៅក្នុងជម្លោះសមុទ្រចិនខាង ត្បូងនោះទេ ហើយគួរ តែរក្សាជំហរអព្យាក្រឹត លើបញ្ហានេះ ៕

ដកស្រង់ពី៖ដើមអម្អិល