Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រជាជន​នេ​ប៉ាល់ ស្រែក​សុំ​ឲ្យ​មាន​ការ​ជួយ​ជា​បន្ថែម ខណៈ​ដែល​ក្រុម​សង្គ្រោះ រក​ឃើញ​អ្នក​នៅរស់​ ១៣​នាក់

  • បោះពុម្ព

នេប៉ាល់ ៖ ក្រុមមន្ដ្រីនេប៉ាល់ បានទទួលស្គាល់ថា បានប្រព្រឹត្តខុសឆ្គង នៅក្នុងការឆ្លើយតប ជាដំបូងទៅនឹង ការរញ្ជួយផែនដី មួយដ៏ខ្លាំងក្លា ដែលបានសម្លាប់ មនុស្សអស់ដល់ ទៅជាង ៤,៧០០នាក់ ខណៈពេលដែលអ្នក នៅមានជីវិតរស់រាន បានស្ថិតនៅយ៉ាង ដាច់ឆ្ងាយក្នុងភូមិ និងទីប្រជុំជនដាច់ សង្វែងរង់ចាំជំនួយ និងការឧបត្ថម្ភ មកដល់នៅថ្ងៃពុធ ។ 

រដ្ឋាភិបាល នៅពុំទាន់បាន ធ្វើការវាយតម្លៃ ជាសរុបទៅលើ មហន្ដរាយ ដោយសារការរញ្ជួយដី ដ៏ខ្លាំងក្លាមានកម្រិត ដល់ទៅ ៧.៩វ៉ិចទ័រ ព្រោះតែមិនអាច ទៅដល់តំបន់ភ្នំជាច្រើន បើទោះជាការផ្គត់ផ្គង់ ជាជំនួយ រួមទាំងបុគ្គលិក ការងារសង្គ្រោះ បានធ្វើដំណើរ ចូលមកដល់ប្រទេសនេះ ពីជុំវិញពិភពលោកក៏ដោយ ។

ជំនួយជាអន្ដរជាតិ បានចាប់ផ្ដើមមក ដល់ប្រទេសនេប៉ាល់ ហើយប៉ុន្ដែការចែកចាយ មានសភាពយឺតយ៉ាវ ពីព្រោះថា ផ្នែកជាច្រើននៃជំនួយទាំងអស់នោះ នៅជាប់គាំងឯព្រលាន យន្ដហោះនៅឡើយ ។ ភាពតានតឹងរវាង ជនបរទេស និងពលរដ្ឋនេប៉ាល់ ដែលអស់សង្ឃឹម ក្នុងការទទួលបាន ជំនួយកំពុងចាប់ ផ្ដើមកើតមានឡើង នេះជាការលើកឡើង ពីក្រុមសង្គ្រោះពេល ដែលផ្ទាំងទឹកកក ព្រមទាំងព្រិល ត្រូវបានគេរាយការណ៍ថា បានធ្លាក់នៅក្នុងតំបន់ មួយចំនួន ។

សមាជិក នៃក្រុមសង្គ្រោះ អ៊ីស្រាអែល មួយហៅថា Magnus និយាយថា អ្នកទេសចររាប់រយនាក់ ក្នុងនោះមានជនជាតិ អ៊ីស្រាអែល ប្រមាណ ១០០នាក់ផងដែរ កំពុងជាប់គាំងនៅឯ Langtang ក្នុងស្រុក Rasuwa ដែលជាតំបន់ដ៏ពេញ និយមស្ថិតនៅ ភាគខាងជើង Kathmandu ព្រោះតែព្រិលធ្លាក់យ៉ាងខ្លាំង កាលពីថ្ងៃអង្គារ ។ 

នៅពេលនេះ មនុស្សដែល នៅបាត់ខ្លួននៅឡើយ មានដល់ទៅជាង ២៥០នាក់ ។  គួររំលឹកថា គ្រាន់តែនៅតំបន់ Sindhupalchowk ដែលត្រូវធ្វើដំណើរ ប្រមាណ ៣ម៉ោងកន្លះ ពីភាគឦសាន នៃក្រុង Kathmandu នោះ ការរញ្ជួយដី រួមទាំងរអិលបាក់ដី បានសម្លាប់មនុស្សអស់ ១,២០៦នាក់ ហើយអ្នករងរបួសធ្ងន់ បានកើនដល់ ៤០០នាក់ឯណោះ ។

ការរញ្ជួយដីនោះ បានធ្វើឲ្យភ្នំ Mount Everest ធ្លាក់ព្រិល បាក់ផ្ទាំងទឹកកក ដោយស្លាប់អ្នក ឡើងភ្នំយ៉ាងហោច១៨នាក់ រួមទាំងមគ្គុទ្ទេសក៍ ទេសចរទៀតផង ដែលក្នុងនោះ មានជនបរទេស ៤នាក់ ៕

ដកស្រង់ពី៖កម្ពុជាថ្មី