បណ្តាញសង្គម

ស្ត្រីអាយុ ១០៥ឆ្នាំ នៅរស់រាន ក្រោយគ្រោះ​ រញ្ជួយដី នៅនេប៉ាល់ ៩ថ្ងៃ

កាត្មាន់ឌូ ៖ ចំនួនមនុស្ស ស្លាប់សរុប បន្ទាប់ពី គ្រោះធម្មជាតិ រញ្ជួយដី នៅនេប៉ាល់ បានបញ្ចប់ ៩ថ្ងៃមកនេះ បានកើនឡើងដល់ ៧.២៤០នាក់ហើយ ស្របពេលដែល មនុស្សរងរបួស គិតត្រឹមថ្ងៃចន្ទ ទី០៤ ខែឧសភា នេះមាន ១៤.១២២នាក់ ។

ដោយឡែក ស្ត្រីវ័យចំណាស់ អាយុ១០៥ឆ្នាំម្នាក់ ត្រូវបានក្រុមសង្គ្រោះ រំដោះពីក្នុងគំនរអគារ បាក់បែកផងដែរ កាលពីថ្ងៃអាទិត្យ ដោយលោកយាយ ត្រូវបានបញ្ជូន ទៅព្យាបាល នៅមន្ទីរពេទ្យ រួចហើយ។ គួរបញ្ជាក់ថា ក្រៅពីមនុស្សស្លាប់ និង របួសសរុប រាប់ម៉ឺននាក់នេះ បញ្ហាជាច្រើនទៀត ត្រូវបានក្រសួងសុខាភិបាល នេប៉ាល់ អះអាងថា កំពុងតែ គ្របដណ្តប់ខ្លាំងក្លា ដូចជានៅសង្កាត់ ស៊ីនឌូផាល់ចូក និង ហ្គកខា ដែលបានទទួលរងគ្រោះខ្លាំង ជាងគេបង្អស់ បន្ទាប់ពី គ្រោះរញ្ជួយ វាយប្រហារ កាលពីថ្ងៃទី២៥ ខែមេសា កន្លងទៅនេះ។

បញ្ហាទាំងឡាយនោះ គឺមានដូចជា កង្ខះខាត មន្ទីរពេទ្យ កន្លែងស្នាក់នៅ និង អាហារផ្គង់ផ្គង់cសម្រាប់ប្រជាជន ដែលរស់នៅក្នុង ទីជម្រកបណ្តោះអាសន្ន ៕

 

ដកស្រង់ពី៖ ដើមអម្ពិល