Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីក្រុងប៉េកាំង បានបំពេញតាមស្តង់ដារគុណភាពខ្យល់របស់រដ្ឋជាលើកដំបូងក្នុងឆ្នាំ 2021

  • បោះពុម្ព

 ក្រុមមន្ត្រី បាននិយាយកាលពីថ្ងៃអង្គារទី 4 ខែមករាថា រដ្ឋធានីប៉េកាំង បានបំពេញតាមស្តង់ដារគុណភាពខ្យល់របស់រដ្ឋជាលើកដំបូង កាលពីឆ្នាំមុន បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីកាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម កាត់បន្ថយការបំភាយឧស្ម័នដឹកជញ្ជូន និងផ្លាស់ប្តូរទីតាំងឧស្សាហកម្មធុនធ្ងន់។

ប្រទេសចិន បានប្រកាសសង្រ្គាមលើការបំពុលនៅក្នុងឆ្នាំ 2014 បន្ទាប់ពីការកើនឡើងនៃផ្សែងអ័ព្ទដ៏គ្រោះថ្នាក់នៅក្នុងទីក្រុងប៉េកាំង និងកន្លែងផ្សេងទៀត ដោយបង្កឱ្យមានកំហឹងជាសាធារណៈយ៉ាងទូលំទូលាយ។

រង្វាស់ជាមធ្យមនៃភាគល្អិតខ្យល់គ្រោះថ្នាក់តូចៗ ដែលគេស្គាល់ថា PM2.5 បានឈានដល់ 33 មីក្រូក្រាមក្នុងមួយម៉ែត្រគូប ក្នុងទីក្រុងប៉េកាំងពេញមួយឆ្នាំ 2021 បានធ្លាក់ចុះ 13 ភាគរយបើធៀបនឹងឆ្នាំមុន ហើយបំពេញតាមស្តង់ដារបណ្តោះអាសន្នរបស់ប្រទេសចិន 35 មីក្រូក្រាម ជាលើកដំបូងនៅលើកំណត់ត្រា។

មធ្យមភាគប្រចាំឆ្នាំ 33 មីក្រូក្រាម គឺនៅតែខ្ពស់ជាងកម្រិត ដែលអង្គការសុខភាពពិភពលោកបានណែនាំចំនួន 5 មីក្រូក្រាម។ អ្នកស្រុកប៉េកាំង រីករាយនឹងផ្ទៃមេឃស្រឡះជិត ៤ ខែជាង កាលពីឆ្នាំទៅ បើធៀបនឹងឆ្នាំ ២០១៣។

ទីក្រុងប៉េកាំង បានសន្យាកាលពីឆ្នាំ 2015 ថា ខ្លួន នឹងប្រើប្រាស់ដំណាក់កាលនៃព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវរងាក្នុងឆ្នាំ 2022 ដើម្បីជួយជំរុញការកែលម្អបរិយាកាសរបស់ខ្លួន ដោយ ប្រធានាធិបតីចិន Xi Jinping បានប្តេជ្ញាថា នឹងធ្វើជាម្ចាស់ផ្ទះកីឡា "ពណ៌បៃតង" ។

ចាប់តាំងពីពេលនោះមក ទីក្រុងប៉េកាំង និងខេត្តជិតខាង Hebei បានខិតខំប្រឹងប្រែង ដើម្បីប្តូរទៅរកឧស្ម័នធម្មជាតិ ដែលបរិសុទ្ធជាងមុន ហើយថែមទាំងដាំដើមឈើជាច្រើននៅទូទាំងតំបន់ផងដែរ។

ពួកគេ ក៏បានដាក់ចេញស្តង់ដារឥន្ធនៈថ្មីដ៏តឹងតែងលើរថយន្ត និងបង្ខំឱ្យរោងម៉ាស៊ីនកិនដែក និងគ្រឿងបរិក្ខារឧស្សាហ៍កម្មផ្សេងទៀត ឲ្យដំឡើងឧបករណ៍ ដែលមានគោលដៅគ្រប់គ្រងការបំភាយឧស្ម័ន នេះបើតាមការផ្សាយរបស់ CNA/Reuters កាលពីយប់ថ្ងៃអង្គារ។