Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិនបញ្ជូនទាហាន និងយន្តហោះចម្បាំង ជួយសង្គ្រោះ ពលរដ្ឋណេប៉ាល់

  • បោះពុម្ព

ប៉េកាំង៖ រដ្ឋាភិបាលចិន បានបញ្ជួនទាហាន ១០០នាក់ និងយន្តហោះចម្បាំង ២គ្រឿង ដើម្បីប្រតិបត្តិការ ជួយសង្គ្រោះ ប្រជាពលរដ្ឋ ណេប៉ាល់ បន្ទាប់ពីជួបគ្រោះ រញ្ជួយដី កម្រិតខ្លាំងក្លា មួយកាលពីថ្ ងៃសៅរ៍ ទី២៥ ខែមេសា កន្លង ទៅនេះ ។

គ្រោះរញ្ជួញដីនេះ បានសម្លាប់ មនុស្សរហូតដល់ ៤.៣១០នាក់ និងរបួស ៧.៩៥៣នាក់ នេះបើយោង តាមការចេញផ្សាយ របស់ទីភ្នាក់ងារ ព័ត៌មាន ចិនស៊ិនហួ ។  យោងតាមការបញ្ជាក់ របស់អ្នកនាំពាក្យ រដ្ឋាភិបាលចិន បានឲ្យដឹងថា ទាហានចំនួន ៥៥នាក់ ត្រូវបានបញ្ជូនទៅ កាន់ប្រទេសណេប៉ាល់ កាលពីថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ ២០១៥ ម្សិលមិញ ចំណែកទាហានចំនួន ៤៥នាក់ ផ្សេងទៀត ត្រូវបញ្ជូនទៅកាន់ប្រទេសនេប៉ាល់ នៅថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០១៥ នេះ ។

គួរបញ្ជាក់ផងដែរថា រដ្ឋមន្ត្រីចិន  បានប្រកាស ឲ្យដឹងនៅថ្ងៃអង្គារ នេះថា ពលរដ្ឋចិន ដែលជាប់នៅក្នុង ប្រទេស ណេប៉ាល់ ១.៦០០នាក់ ត្រូវបានជម្លៀសចេញ ពីប្រទេសណេប៉ាល់ មកកាន់ប្រទេសចិន តាមរយៈយន្តហោះស៊ី វិលរបស់ចិន ខណៈពលរដ្ឋចិន ២.៤០០នាក់ ផ្សេងទៀត ត្រៀមបញ្ជូន ជាបន្តបន្ទាប់ ៕


 


 


 


 


 


 


 


 


 


 


 

ដកស្រង់ពី៖ដើមអម្ពិល