Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសនេប៉ាល់ បិទសាលារៀន ខណៈករណីឆ្លង COVID-19 កើនឡើង

  • បោះពុម្ព

 អ្នកនាំពាក្យរដ្ឋាភិបាល បានឲ្យដឹងកាលពីថ្ងៃចន្ទ ទី១០ ខែមករា ថា សាលារៀនទូទាំងប្រទេសនេប៉ាល់ នឹងបិទជិតបីសប្តាហ៍ បន្ទាប់ពីការរីករាលដាលនៃករណីឆ្លងវីរុសកូរ៉ូណា ដោយបង្ខំឱ្យសិស្សជាងប្រាំពីរលាននាក់ នៅផ្ទះ។

ប្រទេសនេប៉ាល់ មានករណីឆ្លងថ្មីចំនួន 841 នាក់ កាលពីថ្ងៃអាទិត្យ ដែលជាការកើនឡើងមួយថ្ងៃដ៏ច្រើនបំផុត ចាប់តាំងពីខែកញ្ញាឆ្នាំមុន ដោយធ្វើឱ្យចំនួនសរុបរបស់វា កើនឡើងដល់ 832,589 នាក់ ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម។

ចំនួនអ្នកស្លាប់ដោយសារវីរុសនេះ មានចំនួន ១១.៦០៤នាក់ហើយ។ អ្នកនាំពាក្យក្រសួងអប់រំលោក Deepak Sharma បានប្រាប់ Reuters ថា សាលារៀន នឹងនៅតែបិទរហូតដល់ថ្ងៃទី 29 ខែមករា ទោះបីជាយុទ្ធនាការចាក់វ៉ាក់សាំងកុមារ ដែលមានអាយុពី 12 ទៅ 17 ឆ្នាំនៅសាលារៀនរបស់ពួកគេ នឹងបន្តទៅមុខក៏ដោយ។

"សាលារៀន ត្រូវតែជូនដំណឹងដល់សិស្សអំពីពេលវេលា និងកាលបរិច្ឆេទនៅពេលដែល ពួកគេ ត្រូវទៅសាលារៀន និងទទួលការចាក់វ៉ាក់សាំង" ។ អាជ្ញាធរ សង្ឃឹមថា ការបិទសាលារៀន នឹងជួយបំបែកខ្សែសង្វាក់នៃការឆ្លង ចំពេលមានការព្រួយបារម្ភអំពីការរីករាលដាលយ៉ាងឆាប់រហ័សនៃវ៉ារ្យ៉ង់ Omicron ។

កាលពីសប្តាហ៍មុន រដ្ឋាភិបាល បានស្នើឱ្យមន្ទីរពេទ្យត្រៀមចំពោះកំណើននៃចំនួនអ្នកជំងឺ ដោយសារករណីជំងឺកូវីដ-១៩ អាចកើនឡើងយ៉ាងខ្លាំង។ មន្ទីរពេទ្យ ត្រូវបានបញ្ជាឱ្យរក្សាការផ្គត់ផ្គង់អុកស៊ីហ្សែនគ្រប់គ្រាន់ និងរក្សាបុគ្គលិកឱ្យត្រៀមខ្លួនជាស្រេច។

ប្រទេសនេប៉ាល់ មានករណីឆ្លងមេរោគ Omicron ចំនួន ២៧ ករណី ប៉ុន្តែមិនមានអ្នកស្លាប់ដោយសារវាទេ។ ប្រទេសនេប៉ាល់ បានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួនពីរដូសដល់ ៣៦,៧% នៃចំនួនប្រជាជនចំនួន ៣០ លាននាក់របស់ខ្លួន ចាប់តាំងពីការជំរុញការចាក់វ៉ាក់សាំងបានចាប់ផ្តើមកាលពីឆ្នាំមុន។