Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទឹកជំនន់ បានសម្លាប់មនុស្ស 10 នាក់ និងរាប់រយនាក់គ្មានផ្ទះសម្បែងនៅក្នុងទីក្រុងអាហ្វ្រិកខាងត្បូង

  • បោះពុម្ព

ប្រព័ន្ធផ្សព្វផ្សាយជាតិ បានផ្សាយកាលពីថ្ងៃចន្ទ (10 មករា) ថា ទឹកជំនន់នៅជុំវិញទីក្រុងឆ្នេរសមុទ្រភាគខាងកើតនៃទីក្រុង East London របស់ប្រទេសអាហ្រ្វិកខាងត្បូង បានសម្លាប់មនុស្សយ៉ាងហោចណាស់ 10 នាក់ និងបានធ្វើឱ្យមនុស្សរាប់រយនាក់គ្មានផ្ទះសម្បែង ចាប់តាំងពីចុងសប្តាហ៍មកនេះ ខណៈដែលទឹកទន្លេបានឡើងពេញព្រៀបច្រាំងទន្លេ ហើយផ្លូវថ្នល់ត្រូវបានជន់លិច។

បើតាមវីដេអូចាក់លើប្រព័ន្ធផ្សព្វផ្សាយរដ្ឋ SABC បានបង្ហាញរថយន្តធុនតូច ដែលកំពុងព្យាយាមបើកឆ្លងកាត់ផ្លូវទឹក ដែលកំពុងលិចផ្លូវ។

ប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានផ្សាយថា ផ្ទះដំបូលដែករាប់រយខ្នង ត្រូវបានទឹកនាំទៅបាត់ នៅខាងក្រៅទីក្រុង ជាពិសេសទីប្រជុំជន Mdantsane ។ អ្នកវិទ្យាសាស្ត្រ សង្ស័យថា ការប្រែប្រួលអាកាសធាតុ គឺជាមូលហេតុនៃទឹកជំនន់ និងគ្រោះរាំងស្ងួត កាន់តែអាក្រក់ទៅៗនៅតាមឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេស ដែលជាទីក្រុង មានមនុស្សរស់នៅប្រហែលកន្លះលាននាក់។

ក្នុងឆ្នាំ 2019 នាយកដ្ឋានបរិស្ថាន បានរៀបចំផែនការសម្រាប់ប្រទេសអាហ្រ្វិកខាងត្បូង ដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ដែលរួមមានការពង្រឹងការត្រៀមខ្លួន ដើម្បីឆ្លើយតបកាន់តែលឿនចំពោះគ្រោះមហន្តរាយអាកាសធាតុ និងជួយជនរងគ្រោះឱ្យរៀបចំលំនៅដ្ឋានឡើងវិញ នេះបើតាមការផ្សាយរបស់ CNA/Reuters កាលពីយប់ថ្ងៃចន្ទ។